We TV Cambodia

អ្នកវិនិយោគចិន ក្រោយត្រូវបានបិទល្បែងអនឡាញ នឹងទទួលបានអ្វីវិញពី រដ្ឋបាលព្រះសីហនុ

អ្នកវិនិយោគចិន ក្រោយត្រូវបានបិទល្បែងអនឡាញ នឹងទទួលបានអ្វីវិញពី រដ្ឋបាលព្រះសីហនុ

រូបភាពឯកសារ

កញ្ចប់ល្បែងប្រព័ន្ធអនឡាញ ដែលជាមុខរបរយ៉ាងពេញនិយមចំពោះអ្នកវិនិយោគចិន ក្នុងខេត្ដព្រះសីហនុ​ ត្រូវបានរដ្ឋាភិបាលកម្ពុជាបិទកាលពីដើមឆ្នាំ២០២០។ ក្រោយពីបានប្រកាសបិទសេវាកម្មមួយនេះរួចមក ខេត្ដព្រះសីហនុ ត្រូវបានគេមើលឃើញថា មានការស៊ីណូខ្លះត្រូវបិទទ្វារ ចំណែករោងចក្រ និងកម្មករ បុគ្គលិកមួយចំនួន​ត្រូវបានទំនេរគ្មានការងារផងដែរ។

រូបភាពឯកសារ

លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដឹកនាំប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ។ កិច្ចជួបប្រជុំនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ស្ថិតក្នុងឱកាសនោះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ជំរាបជូនថា ក្រោយរដ្ឋាភិបាលកម្ពុជា បិទបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅឆ្នាំ២០២០នេះ ធ្វើឱ្យបងប្អូនអ្នកវិនិយោគចិន មានផលប៉ះពាល់មួយចំនួន និងវិស័យផ្សេងទៀត ដូចជាផ្ទះជួល វិនិយោគផ្នែកសំណង់ និងទេសចរណ៍ផងដែរ។ ដោយសារទីក្រុងរបស់យើងកំពុងជំរុញការសាងសង់ផ្លូវថ្នល់ និងប្រព័ន្ធលូរ ដូច្នេះមានតំបន់មួយចំនួនមានការឈូសឆាយដាច់ទឹក ភ្លើង ក៍ប៉ុន្តែក្រុមការងារបច្ចេកទេស ក៍បានតភ្ជាប់ជូនអតិថិជនប្រើប្រាស់វិញ វាមានផលប៉ះពាល់មួយចំនួនដល់អ្នកវិនិយោគ និងទេសចរផងដែរ ។ រដ្ឋបាលខេត្តបានបង្កើត ប្រព័ន្ធហតឡាញ ៦ខ្សែ ក្នុងការទំនាក់ទំនងផ្តល់ព័ត៌មានទាន់ហេតុការណ៍ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ព្រមទាំងបានណែនាំឱ្យមន្ទីរការងារប្រកាសផ្សព្វផ្សាយ ជូនដល់យុវជន ដើម្បីឱ្យពួកគាត់មករកការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសជាច្រើនកំពុងខ្វះកម្លាំងពលកម្ម ។ រដ្ឋបាលខេត្តក៍បានរៀបចំការជួបជុំជាមួយអ្នកវិនិ យោគពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើង។

លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានមានប្រសាសន៍កោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិបាលខេត្ត ។ សមាគមសភាពាណិជ្ជកម្មកម្ពុជាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានតួនាទីជាស្ពានចម្លង និងផ្តល់ការងារជូនដល់យុវជនកម្ពុជា និងមានការណែនាំពីស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យអ្នកវិនិយោគ និងទេសចរចិន ត្រូវគោរពច្បាប់កម្ពុជា ។ សភាពាណិជ្ជកម្មចិន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពជា ។

លោកបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញចរាចរណ៏ប្រកាសបិទការភ្នាល់គ្រប់ប្រភេទតាមប្រព័ន្ធអេឡិចត្រូនិច online បានធ្វើឲ្យប៉ះពាល់ដល់កាស៊ីណូមួយចំនួនត្រូវបានបិទទ្វារ ប៉ះពាល់ការងារដល់យុវជនផងដែរ ក៏ប៉ុន្តែមានរោងចក្រ សហគ្រាសចិន នៅខេត្តព្រះសីហនុ ជាង ២០០កន្លែង បានផ្ដល់ការងារជូនយុវជនយើងជិត ៥ម៉ឺននាក់ ដោយឡែកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាស ១៧៥កន្លែង ផ្ដល់ការងារជូនយុវ ជនជិត ៣ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់ ។

លោក ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៍បានស្នើសុំឱ្យរដ្ឋបាលខេត្ត ជួយផ្សព្វផ្សាយជ្រើសរើសកម្មករ មកធ្វើការនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលបច្ចុប្បន្នត្រូវការកម្លាំងពលកម្មជាច្រើនបន្ថែមទៀត ៕

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ហ្វេសប៊ុក

Related Articles