We TV Cambodia

អ្នកវិនិយោគចិនមានបំណងចង់វិនិយោគ បង្កើតចំការដូងនៅកម្ពុជា

អ្នកវិនិយោគចិនមានបំណងចង់វិនិយោគ បង្កើតចំការដូងនៅកម្ពុជា

រូបថតៈ សហការី

ដោយៈ ទិន សុខាវុធ

ក្រុម​អ្នកវិនិយោគចិន មកពីខេត្ត Hainan
មានបំណងចង់បោះទុនវិនិយោគ​ក្នុង​ការបង្កើតចំការដូង​នៅកម្ពុជា​។

យោង​តាម​ទំព័រ Facebook របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់
និង​ នេសាទ កាល​ពី​ម្សិលម៉ិញនេះ គណប្រតិភូ​​នៃ​ក្រុម​អ្នកវិនិយោគចិនខាងលើ
បាន​មកជួប​សន្ទនាការងារ​ជាមួយ​នឹង លោក​ វេង​ សាខុន រដ្ឋ​មន្ត្រី​កសិកម្មកម្ពុជា
នៅឯទីស្តីការរបស់ក្រសួង​កសិកម្ម​ ក្នុងគោលបំណងបោះទុនវិនិយោគបង្កើតចំការដូង​នេះ​។

ជាក់ស្តែង លោក Wang Yeqiao នាយកក្រុមហ៊ុន​រដ្ឋ​​វិនិយោគកសិដ្ឋាន​ប្រចាំ​ខេត្ត
Hainan (Hainan State Farms
Investment Holding Group) បាន​លើកឡើងថា ផលិតផលផ្លែ​ដូង​កម្ពុជា​
អាចត្រូវ​យកទៅលក់នៅលើទីផ្សាររបស់​ចិន បាន​ដូច​គ្នានឹងផលិតផលផ្លែដូង​​របស់​ថៃ
ដែលត្រូវ​បាន​និងកំពុង​នាំ​ចេញ​ទៅ​លក់​នៅ​លើទី​ផ្សារ​របស់​ចិន​។

លោក Wang Yeqiao បាន​បន្ថែម​​ទៀត​ថា ផលិតផលផ្លែដូង​កម្ពុជា​និងថៃ
មានលក្ខណ​ដូច​គ្នាបេះបិទ​ ពីព្រោះ​​ដំណាំ​នេះ​ត្រូវ​បាន​ដាំ​នៅលើ​ផ្ទៃ​ដី​
និងស្ថិត​នៅ​ក្រោម​អាកាសធាតុ​ប្រហាក់ប្រហែល​គ្នា​។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី វេង សាខុន
បាន​ស្វាគមន៍​ចេតនាវិនិយោគដំណាំដូង​នៅកម្ពុជា​​​របស់​គណប្រតិភូ​ចិន ហើយ​លោក​ក៏​បានគូស​បញ្ជាក់​ផង​ដែរ​ថា​
រាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មានបំណង​នាំ​ចេញផលិត​ផល​កសិកម្ម​អោយ​បានច្រើនមុខ​បំផុត​
បើអាច​ធ្វើទៅបាន ដើម្បី​យក​ទៅ​លក់​នៅ​លើទី​ផ្សារ​នៅ​ក្នុង​ប្រទេស​ចិន​៕

Related Articles