We TV Cambodia

អ្នកវិទ្យាសាស្រ្តនិយាយថា៖ ការធ្វើដំណើរម្សាន្តធ្វើឱ្យអ្នកមានក្ដីសុខ ជាងការដើរទិញទំនិញ

ប្រភព៖អុីនធឺណេត

ដោយ៖ស្រីពេជ្រ

មនុស្សភាគច្រើនចូលចិត្តទិញទំនិញ នេះក៏ព្រោះតែការទិញឥវ៉ាន់ជាតម្រូវការចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ហើយវាថែមទាំងធ្វើអោយយើងរីករាយផងដែរ ព្រោះអ្នកបានទិញរបស់ដែលខ្លួនឯងស្រលាញ់។​

ប៉ុន្តែតាមការសង្កេតឃើញនៅពេលដែលអ្នកទិញទំនិញថ្មីៗ កម្រិតនៃការស្រលាញ់ពេញចិត្តក៏ចាប់ផ្តើមថយចុះ ព្រោះអ្នកលក់ខ្លះជំរុញនិងល្បួងអ្នកឱ្យទិញទំនិញម្តងទៀតហើយម្ដងទៀត។

បើយោងទៅតាមការស្រាវជ្រាវដែលធ្វើឡើងដោយនិស្សិតនៅសាកលវិទ្យាល័យ ខន លែលអ្នកអាចផ្លាស់ប្ដូរទម្លាប់នៃការចាយលុយលើការទិញរបស់ជំនូសអោយការដើរកម្សាន្តវិញ។ ហើយបើតាមការពន្យល់ពីសាស្រ្តាចារ្យចិត្តវិទ្យា លោក ថូម៉ាស ម៉ាហ្គូវីច មនុស្សគ្រប់រូបអាចទទួលបាននូវសុភមង្គល ភាពរីករាយដូចគ្នា នៅពេលពួកគេធ្វើដំណើរកម្សាន្តដូចដែលពួកគេធ្វើនៅពេលពួកគេដើរទិញឥវ៉ាន់។

ប៉ុន្តែ ការធ្វើដំណើរកម្សាន្តគឺផ្ដល់ភាពរីករាយច្រើនជាង ពីព្រោះអនុស្សាវរីយ៍ដែលអ្នកធ្លាប់មាននៅពេលអ្នកទៅលេងកន្លែងផ្សេងៗមិនត្រឹមតែបង្កើនអរម៉ូនសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានរយៈពេលយូរជាងបើប្រៀបធៀបទៅនឹងសុភមង្គលបណ្តោះអាសន្នពីការដើរទិញឥវ៉ាន់។

យោងតាមវេជ្ជបណ្ឌិត ហ្គីល វីច និយាយថា៖ «បទពិសោធ និងការចងចាំរបស់យើងដែលបានមកពីការដើរកម្សាន្តគឺជាផ្នែកមួយសំខាន់ជាងបានមកពីការទិញទំនិញ»។  អ្នកពិតជាចូលចិត្តការទិញទំនិញ ហើយអ្នកអាចមានទំនាក់ទំនងបណ្តោះអាសន្នជាមួយរបស់របរដែលបានទិញ ប៉ុន្តែវាដាច់ដោយឡែកពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក មិនដូចសុភមង្គល និងអនុស្សាវរីយ៍ស្ថិតស្ថេរជារៀងរហូតពីការធ្វើរដំណើរកម្សាន្តទេ៕

Related Articles