បើតាមការរៀបរាប់របស់ Facebook ពីការ Update របស់ Apple និងអាចប៉ះពាល់ខ្លាំងដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដោយតម្លៃក្នុងការផ្សព្វផ្សាយអាចនឹងឡើងខ្ពស់ជាងមុន។ យ៉ាងណាមិញ ក្បួនក្នុងការផ្សព្វផ្សាយមានច្រើនលើសតែពីការប៊ូស Facebook ដោយអាចគិតគូរបង្វែរកញ្ចប់លុយប៊ូស ទៅជាកញ្ចប់លុយធ្វើផុសទាក់ទាញ ដាក់នៅលើផេកខ្លួនឯង ក្នុងគោលបំណងកសាងយីហោវិញ។
ផ្ដោតទៅលើការផលិតផុស ដែលត្រូវនឹងអាជីវកម្មអ្នកពិតប្រាកដ ច្បាស់ជានឹងទាញចិត្តមនុស្សដែលចូលចិត្ត និងជាអតិថិជនគោលដៅនៅក្នុងវិស័យដែលអ្នកកំពុងតែរកស៊ី ហើយកំឡុងពេលនេះដែរ គួរឆ្លៀតកេងចំណេញឱ្យច្រើនពីមុខងារ Facebook Watch។ Facebook កំពុងលើកទឹកចិត្តលើផុសប្រភេទជាវីដេអូ ហើយវីដេអូនេះឯងអាចរីកទៅកាន់មនុស្សដែលមិនបានចុច Like Page អ្នកថែមទៀតផង ហើយបើសិនជាធ្វើត្រូវវីដេអូអាចនឹងផ្ទុះរហូតអ្នកចាយលុយមិនអស់មួយរៀលផង។
យ៉ាងណាក៏ដោយ ម្ចាស់យីហោគួរផ្ដោតឱ្យខ្លាំងលើការកសាងយីហោ ជាជាងប៊ូសយកលុយមួយភ្លែតៗក្នុងរយៈពេលខ្លី។
អត្ថបទដោយ៖ ពិសី
