ភាគច្រើន មនុស្សគ្រប់គ្នា ធ្លាប់តែគិតថា នារីដែលមានរូបរាងស្លីមស្តើង គឺជានារីទាក់ទាញ និងស្រស់ស្អាតបំផុត។ ប៉ុន្តែគំនិតនេះ គឺខុសស្រឡះ បើអ្នកសម្លឹងមើលឲ្យច្បាស់ ពីនារីដែលមានរាងធាត់នោះ អ្នកនឹងយល់ថា ពួកគេក៏មានភាពស្អាតជារបស់ខ្លួនម្យ៉ាងម្នាក់ ជាមួយនឹងនារីរាងស្គមដែរ ហើយជាពិសេស ក៏មានគុណសម្បត្តិមួយចំនួន របស់នារីៗកាម៉ាប់ ដែលអ្នកមិនដែលធ្លាប់ដឹងពីមុនមក៖
១) សាច់ល្អជាងឆ្អឹង៖ មនុស្សស្រីយើង គួរតែមានសាច់ឈាមខ្លះៗ ដើម្បីឲ្យមនុស្សប្រុស មានអារម្មណ៍ថា មានអ្វីម្យ៉ាងសម្រាប់ទប់ នៅពេលរូបគេចង់អោប។
២) លក្ខណៈពិសេស៖ ភាគច្រើននៃបុរសមិនសូវ ស្រលាញ់ស្រី មុខផតៗ រឺភ្នែកខូងៗនោះទេ ហើយនេះជាលក្ខណៈពិសេស ដែលនារីធាត់មាន។
៣) មិត្តភក្តិអាហារ៖ មនុស្សស្រីធាត់ ចូលចិត្តញ៉ាំណាស់។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តអាហារ នោះអ្នកគួរតែស្រលាញ់ មនុស្សស្រីធាត់ពិតជាមិនខុសបំណងទេ ព្រោះថាវាគ្មានផ្លូវណា ដែលនាងនឹងត្អូញត្អែរ និងធុញទ្រាន់នឹងអាហារនោះទេ។
៤) ចូលចិត្តរីករាយ និងចូលចិត្តនិយាយ៖ អ្នកមិនដែលអផ្សុកឡើយ នៅពេល បាននៅជាមួយមនុស្សស្រីធាត់ ព្រោះថាពួកគេសម្បូររឿងគួរចាប់អារម្មណ៍ជាច្រើន។ ពួកគេក៏ចូលចិត្តបង្ហោះរូបបែបអស់សំណើច កំប្លែងៗ ជាមួយអ្នកផងដែរ។
៥) មិនខ្លាចក្នុងការចេញក្រៅ៖ វាមិនមានបញ្ហាសម្រាប់ពួកគេនោះទេ ថាតើអ្នកចង់ឡើងភ្នំ និងជិះកង់លើផ្លូវពិបាក រឺក៏កខ្វក់នោះ។ ជាពិសេស ពួកគេមិនសាញច្រើន ថាត្រូវបាក់ក្រចក រឺខ្ទេចនោះទេ សំខាន់គឺដើម្បីអ្នក។
៦) មិនប្រច័ណ្ឌ៖ មិនសូវមានអ្នកចាប់អារម្មណ៏ ដូច្នេះអ្នកមិនចាំបាច់ទៅបារម្ភច្រើន ឬខ្លាចត្រូវគេឆក់នាងទៅបាត់នោះទេ។
ទាំងនេះជាលក្ខណៈពិសេសរបស់មនុស្សស្រីម៉ាប់ៗ ដែលភាគច្រើនប្រិយមិត្តមិនដែលបានដឹង
ហើយប៉ុន្មានចំណុចនេះ ក៏មានមនុស្សស្រីស្គមមួយចំនួន កម្រធ្វើបានដូចគ្នាផងដែរ៕
អត្ថបទដោយ៖ ពិសី
