We TV Cambodia

អ្នកមានបញ្ហានោមទាស់ អាចសាកល្បងបានតាមវិធីទាំងនេះ  

អ្នកមានបញ្ហានោមទាស់ អាចសាកល្បងបានតាមវិធីទាំងនេះ  

មានអារម្មណ៏ថាធុញ និងពិបាកណាស់មែនទេ ពេល​នោម​ម្តងៗ​​? ការ​នោម​ទាស់​ ច្រើនតែ​កើតឡើង​ជា​ញឹកញាប់ លើ​មនុស្សគ្រប់​វ័យ ​ ដោយសារតែ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​។ ​តែទោះជាយ៉ាងណា មាន​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើនណាស់​ដែល​អ្នក​អាច​សាក ល្បង​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​នោម​ទាស់​មួយ​នេះ​ដូចជា​៖

​១, បន្ថយ​ស្ត្រេ​ស ៖ ​នោម​ទាស់ អាច​កើតឡើង​ដោយសារតែ​មនុស្ស​យើង​ស្ត្រេ​ស​ឬ​ថប់ អារម្មណ៍​ច្រើនពេក​។ ការដែល​មាន​អាកា​រៈ​បែបនេះ​អាចធ្វើ​ឲ្យ​សាច់ដុំ​តឹង​ជាប់​រួមទាំង សាច់ដុំ​គ្រប់គ្រង​ប្លោកនោម​ដែរ​។ យ៉ាងណាមិញ អ្នក​គួរតែ​បន្ថយ​ស្ត្រេ​ស ឬដកដង្ហើម​ជ្រៅៗ និង​យឺតៗ ហាត់​យូ​ហ្គា ឬ​តាំងសមាធិ ស្តាប់​ចម្រៀង លាបប្រេង​ផ្កា​ឡា​វ៉ែន​ឌឺ​ជាដើម​។

​២, ញ៉ាំ​ទឹក​បណ្តើរ ព្យាយាម​នោម​បណ្តើរ​៖ ពិតណាស់ វា​នឹង​ជួយ​ច្រើន ​បើសិនជា ក្នុង​ប្លោកនោម​កំពុងតែ​ពេញ​ទឹកនោម​​។ បើសិនជា​អ្នក​សង្ស័យថា​ការ​នោម​ទាស់ របស់​អ្នក​កើតឡើង​ដោយសារតែ​ការ​ខ្សោះ​ជាតិ​ទឹក ​យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ​ជៀស​ជាង​ការ​ញ៉ាំ​ភេសជ្ជៈ​អ្វី​ផ្សេង​។​

,ស្តាប់​សម្លេង​ទឹក​ហូរ​៖​ វា​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ ​ដែល​អាចជួយ​ឲ្យ​ការ​នោម​ទាស់​របស់​អ្នក​ស្រាកស្រាន្ត​ទៅ វិញ​ខ្លះ ជាពិសេស​ពេល​កំពុងតែ​នោម​មិន​ចង់​ចេញ​តែម្តង​។ ចូរ​បើកទឹក​បង្គន់​សិន​មុននឹង អង្គុយ​នោម ឬ​អ្នក​អាច​បើកទឹក​ក្នុង​ឡា​បូ​បង្ហូរទឹក​ចោល​បណ្តើរ​នោម​បណ្តើរ​ក៏បាន​ដែរ​។

,ហាត់ប្រាណ​ខ្លះ​៖​ ​វិធី​នេះ​នឹង​ជួយ​ជម្រុញ​ដល់​ទំនាញផែនដី​ដើម្បី ធ្លាក់​ទឹកនោម​។

ប្រែសម្រួលដោយ៖ ពិសិ

Related Articles