We TV Cambodia

អ្នកមានគំនិតវិនិយោគអចលនទ្រព្យ គួតែគិតទៅលើតំបន់ជាយក្រុង បើគ្មានឱកាសចាប់យកទីតាំងកណ្ដាលក្រុង

អ្នកមានគំនិតវិនិយោគអចលនទ្រព្យ គួតែគិតទៅលើតំបន់ជាយក្រុង បើគ្មានឱកាសចាប់យកទីតាំងកណ្ដាលក្រុង

អចលនទ្រព្យជាវិស័យមួយដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឈសេដ្ឋកិច្ចប្រទេសកម្ពុជា។ ប្រជាជនខ្មែរបច្ចុប្បន្នក៏មានចំណេះដឹងច្រើនផងដែរ អំពីការបង្កើតគំនិតធ្វើអាជីវកម្ម លើអចលនទ្រព្យ ជាពិសេស​ការវិនិយោគលំនៅដ្ឋានរស់នៅ ដែលអាចមានសក្ដានុពល ទីផ្សារនៅពេលខាងមុខ។ ដោយឡែក ស្ថិតក្នុងស្ថានភាព មេរោគកូវីដ១៩ ពេលនេះ ទីផ្សារអចលនទ្រព្យ អាចមានការប្រែប្រួល ទាបជាង ទីផ្សារ​កន្លងមក អាស្រ័យទៅតាមតំបន់ ផ្សេងៗ​ ប៉ុន្ដែក៏មានកន្លែងខ្លះ​នៅតែមានតម្លៃ​ស្មើ ដូចជា តំបន់ ក្នុងកណ្ដាលទីក្រុងជាដើម។

បើយោងតាមការលើកឡើងរបស់ លោក អ៊ិ​ន ណា​ង អ្នកជំនាញ​ដីធ្លី និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Show Up Real Estate បានប្រាប់ទៅកាន់ភ្នាក់ងាក្នុងស្រុកថា ការជ្រើសទិញដីនៅតាមបណ្ដា​តំបន់ជាយក្រុង ក៏ជាជម្រើសល្អម្យ៉ាងដែរ។ ប្រសិនជាមានឱកាស វាក៏ប្រសើរជាងការទិញដីនៅតាមបណ្ដាខេត្ដ ដែលមិនសូវមានភាពចំណេញ  និងអាចនឹងកប់ ហើយទីផ្សារវិញ មិនថាស្ថិតក្នុងតំណាក់កាលណានោះទេ គឺដីនៅតំបន់ជាយក្រុង អាចនៅតែលក់បាន មានអ្នកទិញ។ នៅតាមបណ្ដាខេត្ដ មិនសូវមានអ៊ូអរ ហើយបើខេត្ដមួយមានឱកាសទីផ្សារខ្លាំង លុះត្រាតែខេត្ដនោះមានសក្ដានុពល អភិវឌ្ឈខ្លាំងដែរ។ ចំណែកដីនៅក្នុងតំបន់ជាយក្រុង យ៉ាងណាក៏ដោយ ក៏មានភាពងាយស្រួលក្នុងការ សាងសង់លំនៅដ្ឋាន ក្បែរទីក្រុងបាន​ងាយស្រួល ហើយការ​ចេញមក​ប្រកបការងារ​ក៏មិនមានភាពលំបាកដែរ។ លោកបានបន្ដទៀតថា ការលើកឡើងនេះ ​មិនមែន​មានន័យថា​ដី​នៅ​ខេត្ត​មិនល្អ​ទេ វា​ល្អ​គ្រាន់តែ​ត្រូវ​ចំណាយពេល​យូរ​ និង ​ទទួលបាន​ផលចំណេញ​តិចជាង​ជាយក្រុង។ តាមពិត​ដីធ្លី​នៅ​តំបន់​ណា​ក៏​ល្អ​ដែរ តែ​សម្រាប់​តំបន់​ដែលមាន​ចរាចរណ៍​ទិញ​លក់​ច្រើន គឺ​នៅ​ឆៀង​ខាងលិច​ក្រុងភ្នំពេញ។

លោក​ឧកញ៉ា នួន រិទ្ធីអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal  ធ្លាប់បាន​មានប្រសាសន៍​កន្លងមក​ថា តំបន់​ជាយក្រុង​កំពុង​តែមាន​សក្ដានុពល​នៅពេល​បច្ចុប្បន្ន និង​នៅ​បន្តទៅ​ថ្ងៃ​អនាគត គឺ​ស្ថិតនៅ​ទិស​ទាំង៤ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ ជាពិសេស តំបន់​ដែល​ស្ថិតនៅតាម​ផ្លូវជាតិសំខាន់ៗ ដូចជា​ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ៣ និង​ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ៥។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles