We TV Cambodia

អ្នកផ្ទុកកូវីដ១៩បន្តជាសះស្បើយ៣នាក់ទៀត ខណៈមិនមានអ្នកឆ្លងថ្មីឡើយ

អ្នកផ្ទុកកូវីដ១៩បន្តជាសះស្បើយ៣នាក់ទៀត ខណៈមិនមានអ្នកឆ្លងថ្មីឡើយ

ដោយ៖ពេជ្រ

ភ្នំពេញ៖ អ្នកជាសះស្បើយពីកូវីដ-១៩នៅកម្ពុជាក្នងថ្ងៃ០៥ មេសា ឆ្នាំ​២០២០ បានកើនឡើងដល់៥៣ នាក់ ខណៈមិនមានអ្នកឆ្លងថ្មីឡើយក្នុងកំឡុងពេលថ្មីៗនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងសុខាភិបាល។

ចំនួនអ្នកជាសះស្បើយពីកូវី១៩ បានកើនដល់៥៣ នាក់ ដែលស្មើនឹង៤៦,៤៩% នៃចំនួនអ្នកមានវីរុសទាំងអស់។ បច្ចុប្បន្ននេះ អ្នកដែលកំពុងសម្រាកព្យាបាល បានថយចុះមកនៅសរុប​៦១នាក់ ស្រ្តី២០នាក់ និងបុរស៤១នាក់ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យរាជធានីខេត្ត៕

Related Articles