We TV Cambodia

អ្នកប៉ះពាល់ «ព្រឹត្តិការណ៍២៨ វិច្ឆិកា» សរុបទាំងអស់ចំនួនជិត១មុឺននាក់

អ្នកប៉ះពាល់ «ព្រឹត្តិការណ៍២៨ វិច្ឆិកា» សរុបទាំងអស់ចំនួនជិត១មុឺននាក់

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី៤​ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតពីថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ៩៧៩៣នាក់ ដែលក្នុងចំនួននេះមាន  ២៣នាក់បានឆ្លងវីរុសកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។

ដោយឡែកកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានយកវត្ថុសំណាក ដែលនៅសល់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ចំនួន៩៦សំណាក បូកបន្ថែមនិងវត្ថុសំណាក ដែលទទួលបាននៅថ្ងៃដដែល ពីខេត្ត និងរាជធានី សរុបចំនួន ១០២៧នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ក្នុងនោះមានលទ្ធផលវីជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន៤នាក់ ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ៧៩ផ្សេងទៀត ត្រូវវិភាគបន្តនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០។

សូមជម្រាបជូនថា  គិតត្រឹមថ្ងៃនេះ «ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ២៣នាក់ហើយ ដោយមានអ្នកផ្ទុកវិជ្ជមានកូវីដថ្មីចំនួន៤នាក់បន្ថែមទៀត ដូច្នេះ ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៣៥ករណី ក្នុងនោះអ្នកជំងឺ៣០៤ បានជាសះស្បើយ និងអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

 

 

Related Articles