We TV Cambodia

អ្នកទស្សនាសារមន្ទីក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះយ៉ាងគំហុករហូតដល់៩៥%

អ្នកទស្សនាសារមន្ទីក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះយ៉ាងគំហុករហូតដល់៩៥%
សារមន្ទីនានាក្នុងរាជធានីភ្នំពេញ

ចំនួនអ្នកទៅទស្សនាសារមន្ទីផ្សេងៗក្នុងរាជធានីភ្នំពេញមានការធ្លាក់ចុះយ៉ាងគំហុក ដែលមិនធ្លាប់មានពីមុនមក ពោកគឺធ្លាក់ចុះរហូតដល់៩៥% ដែលចំនួននេះបង្ហាញថា ស្ទើតែគ្មានអ្នកទៅទស្សនាសារមន្ទីសោះតែម្ដង។

សារមន្ទីជាតិ (ប្រភព៖ acoupleofdestinations)

ការធ្លាក់ចុះនេះដែរ ដោយសារការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ ដែលតម្រូវឲ្យមានការរក្សាគម្លាតសង្គម និងកាត់បន្ថយការជួបជុំគ្នាជាដើម ទើបធ្វើឲ្យមនុស្សជាច្រើនសុខចិត្តស្នាក់នៅផ្ទះជាជាងការដើរកំសាន្តនៅខាងក្រៅ។ មិនតែប៉ុណ្ណោះ សារមន្ទីទាំងអស់ក៏បានបិទទ្វាបណ្ដោះអាសន្នអស់រយៈពេលជាង ២ខែផងដែរ ពោលគឺបិទកាលពីពាក់កណ្ដាលខែមីនា និងបើកដំណើរការឡើងវិញកាលពីដើមខែមិថុនា។

សារមន្ទីទួលស្លែង (ប្រភព៖ makemytrip)

មួយវិញទៀត ការផ្អាកជើងហោះហើរពីក្រៅប្រទេស និងការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍ ជាមូលហេតុចម្បងនៃការធ្លាក់ចុះចំនួនអ្នកទៅទស្សនាសារមន្ទី ដោយសារភាគច្រើននៃអ្នកទស្សនាក្នុងសារមន្ទី គឺជាជនបរទេស។ លើសពីនេះទៅទៀត ភាគច្រើននៃបណ្ដាប្រទេសដែលប្រជាជននិយមទស្សនាសារមន្ទីនៅកម្ពុជា គឺបានរងគ្រោះខ្លាំងដោយសារកូវីដ១៩ ហើយចំនួនអ្នកឆ្លងក៏កើនឡើងឥតឈប់ឈរផងដែរ។

សារមន្ទីជើងឯក (ប្រភព៖ Google)

សូមបញ្ជាក់ថា កាលពីមុនពេលកូវីដ អ្នកទៅទស្សនាក្នុងសារមន្ទីមួយអាចមានចំនួនប្រមាណ ៣,០០០នាក់ ទៅ ៤,០០០នាក់ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ ៣០នាក់ ទៅ ៤០នាក់ប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles