We TV Cambodia

អ្នកដែលមានបញ្ហាសន្លាក់ជង្គង់អាចសាកជាមួយវិធីនេះបាន

អ្នកដែលមានបញ្ហាសន្លាក់ជង្គង់អាចសាកជាមួយវិធីនេះបាន

បុរស​ប្រហែល ​៣២,២% និង​ស្ត្រីប្រហែល​ ​៥៨% ​មាន​បញ្ហា​ឈឺ​ជង្គង់​ដែល​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន។ ប្រសិនជា​យើង​មាន​កត្តា​ដែល​អាច​បង្ក​បញ្ហា​ឈឺ​ជង្គង់ យើង​អាច​បង្ការ​បញ្ហា​ជាមួយ​នឹង​សន្លាក់​ជង្គង់​បាន​តាមរយៈ​ប៉ុន្មាន​វិធី​ខាងក្រោម។

១. ពង្រឹង​សាច់ដុំ Quadriceps និង​សរសៃ​គន្លាក់​ក្រោយ​ជង្គង់ (Hamstrings)

នៅ​ពេល​យើង​ពង្រឹង​សាច់ដុំ​ វា​អាច​ជួយដល់សន្លាក់​ជង្គង់​ដែរ។ សាច់ដុំ​អាច​នឹង​ទទួល​រង​ប៉ះពាល់​ពី​សម្ពាធ​ដែល​យើង​ដាក់​ទៅ​លើ​ជង្គង់ ហើយ​ការ​ពង្រឹង​សាច់ដុំ​គួរ​ចាប់ផ្ដើម​ពី​ត្រគាក និង​សាច់ដុំ​ស្នូល (Core muscles)។

រូបភាពតំណាង

២. ពាក់​ឧបករណ៍​ការពារ​ជង្គង់​ពេល​ធ្វើ​សកម្មភាព

ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​ការ​ប្រើប្រាស់​ឧបករណ៍​ការពារ​ជង្គង់​ អាចជួយ​កាត់បន្ថយ​សម្ពាធ​លើ​ជង្គង់​បាន​រហូត​ដល់​៤៣%​ បើ​ប្រៀប​ធៀប​នឹង​ការ​មិន​ប្រើប្រាស់​ទាល់​តែ​សោះ។

៣. បង្កើន​ចលនា​នៅ​ជង្គង់

អ្នកជំនាញ​បាន​សម្គាល់​ឃើញ​ថា​មនុស្ស​ភាគច្រើន​មាន​បញ្ហា​សន្លាក់​ដោយសារ​អាយុ​។ ហេតុ​នេះ​ហើយ​ការ​តម្រង់​ជង្គង់​ឲ្យ​ត្រង់​គឺ​សំខាន់​ណាស់។ យើង​អាច​សាក​លំហាត់​ប្រាណ​នេះ​នៅ​ផ្ទះ​បាន៖​ អង្គុយ​លើ​គ្រែ ឬ​លើ​ឥដ្ឋ​ផ្ទាល់, ដាក់​ខ្នើយ​ក្រោម​ក​ជើង និង​បត់​ជង្គង់, ប្រើ​សាច់ដុំ​ជើង​ដើម្បី​ឲ្យ​ជង្គង់​ចុះ​ក្រោម​ថ្នមៗ។

៤. ជ្រើស​រើស​លំហាត់​ប្រាណ​ក្នុង​ទឹក ឬ​ហែលទឹក​

ក្នុង​ករណី​ដែល​យើង​មាន​ការ​ឈឺចាប់​នៅ​ជង្គង់​ធ្ងន់ធ្ងរ​ដែល​អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​របស់​យើង​មាន​ការ​លំបាក យើង​អាច​ចាប់ផ្ដើម​ដោយ​ការ​ធ្វើ​សកម្មភាព​ប្រើ​កម្លាំង​តិច​ដើម្បី​កាត់បន្ថយ​សម្ពាធ​ដែល​យើង​អាច​បន្ថែម​ទៅ​ឲ្យ​ជង្គង់​បាន។ ការ​ហែល​ទឹក និង​ការ​ហាត់ប្រាណ​ក្នុង​ទឹក​គឺជា​ជម្រើស​ដ៏​ល្អ។

ប្រែសម្រួល ៖ គឹមសួ

Related Articles