
ជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ស័យអចលនទ្រព្យ និងដីធ្លីនោទូទាំងប្រទេស ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយសារជំងឺនេះគឺ អ្នករកស៊ីដីឡូត៍ខ្នាតតូច។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញផ្នែកវិស័យដីធ្លីនេះ។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកវិនិយោគលើវិស័យដីធ្លីបានឲ្យដឹងថា គម្រោងដីឡូត៍ខ្នាតតូចសម្រាប់សាងសង់ផ្ទះ ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ គឺបានជួបបញ្ហាតាំងតែពីមុនការរីករាលដាល COVID-19 ទៅទៀត។ ប៉ុន្តែគិតមកទល់ពេលនេះគឺវាកាន់តែធ្ងន់ធ្ងរឡើងថែមទៀត រហូតដល់លក់មិនចេញសោះតែម្ដង។

លោកក៏បានបន្តទៀតថា ចំពោះអ្នកដែលបានលក់ចេញរួចកាលពីពេលមុនក៏បានជួបបញ្ហាខ្លះដែរ ទាក់ទងនឹងការប្រមូលលុយបង់រំលោះ ដោយសារតែអ្នកដែលទិញគម្រោងដីឡូត៍តូចៗភាកច្រើនជាកម្មករ និងអ្នកដែលមានមុខរបរចំណូលទាប ហើយពួកគាត់ក៏បានរងផលប៉ះពាល់ខ្លាំងដោយសារ COVID-19 នេះដូចគ្នាដែរ ទើបធ្វើឲ្យមានការបង់រំលោះមិនទាន់ពេលកំណត់។
ដោយឡែក លោកក៏បានបញ្ជាក់បន្ថែមថា សម្រាប់គម្រោងដីឡូត៍របស់លោក ដែលជាគម្រោងប្រភេទជាកន្លែងលំហែកាយ ដីឡូត៍វីឡា ឬដីឡូត៍ខ្នាតធំៗសម្រាប់សង់ផ្ទះលំហែកាយ គឺពុំជួបបញ្ហាចោទធុំដុំទេ ព្រោះតែអតិថិជនរបស់គម្រោងទាំងនេះ ភាគច្រើនជាម្ចាស់អាជីវកម្ម ជាអ្នកធ្វើការការិយាល័យដែលមានប្រាក់ខែរឹងមាំ ឬចំណូលច្រើន ដូច្នេះ អតិថិជនទាំងនេះពុំមានបញ្ហាចោទក្នុងការបង់រំលស់នោះទេ។

លោកក៏បានគូសបញ្ជាក់ដែរថា ទោះបីជាពេលខាងមុខវិបត្តិ COVID-19 បញ្ចប់ក៏ដោយ ប៉ុន្តែសន្ទុះនៃការទិញលក់មិនអាចអើបឡើងភ្លាមៗនោះទេ ក្នុងរយៈពេល ២ឆ្នាំ ទៅ ៣ឆ្នាំមុខ។ មួយវិញទៀតវិបត្តិ COVID-19 ក៏មិនដឹងថាអូសបន្លាយដល់ពេលណានោះដែរ។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
