We TV Cambodia

អ្នកជំនាញ៖ វិស័យខុនដូរងផលប៉ះពាល់ខ្លាំង តែវិស័យផ្ទះល្វែង និងដីធ្លីមិនប៉ះពាល់ខ្លាំងនោះទេ

អ្នកជំនាញ៖ វិស័យខុនដូរងផលប៉ះពាល់ខ្លាំង តែវិស័យផ្ទះល្វែង និងដីធ្លីមិនប៉ះពាល់ខ្លាំងនោះទេ
ខុចដូនៅកម្ពុជា (ប្រភព៖ stince)

វិស័យអចលនទ្រព្យ និងសំណង់ ស្ថិតក្នុងវិស័យមួយដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេមួយក្នុងចំណោមវិស័យផ្សេងៗ ដែលរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ១៩ និងស្ទើរគ្រប់បណ្ដាប្រទេសលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

សំណង់ក្នុងរាជធានីភ្នំពេញ (ប្រភព៖ dreamstime)

 

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងដីធ្លីបានបង្ហើបឲ្យដឹងថា វិស័យផ្ទះល្វែង និងដីធ្លីនៅកម្ពុជាមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ពោលគឺការលក់នៅតែអាចលក់បានដដែល គ្រាន់តែភាគរយនៃការកើនឡើងមានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែចំនួននៃការលក់គឺស្ថិតក្នុងអត្រាវិជ្ជមានដដែល មិនមានរងផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ដោយសារតែអ្នកទិញផ្ទះល្វែងភាគច្រើនជាជនជាតិខ្មែរ ហើយស្ថានភាពកូវីដ១៩ បច្ចុប្បន្នមិនធ្វើឲ្យប៉ះពាល់ខ្លាំងពេកទេដល់ប្រាក់ចំនូលរបស់ពលរដ្ឋកម្ពុជាជាច្រើន។

គម្រោងផ្ទះល្វែងក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)

ដោយឡែកវិស័យខុនដូវិញ កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែអ្នកទិញ និងអ្នកជួលខុនដូភាគច្រើនជាជនបរទេស ដែលមករកស៊ី និងរស់នៅរយៈពេលវែងនៅកម្ពុជា ហើយក្នុងកំឡុងវិបត្តិកូវីដ១៩ ពោលគឺប្រមាណ ៦ខែ ទៅ ៧ខែមកនេះ ជនបរទេសមកកម្ពុជាបានធ្លាក់ចុះស្ទើទាំងស្រុង ដោយសារតែជើងហោះហើរភាគច្រើនត្រូវបានបិទ។

ទិដ្ឋភាពទីក្រុងភ្នំពេញ (ប្រភព៖ angkorfocus)

សូមបញ្ជាក់ផងដែរថា ភាគច្រើននៃអ្នករកស៊ីអភិវឌ្ឍន៍វិស័យផ្ទះល្វែងដែលមិនសូវរងផលប៉ះពាល់គឺចំពោះតែផ្ទះល្វែងដែលមានតម្លៃថោកប៉ុណ្ណោះ ចំណែកអ្នកអភិវឌ្ឍន៍ផ្ទះល្វែងតម្លៃថ្លៃមួយចំនួនក៏បានរងផលប៉ះពាល់ដែរ ដោយសារក្នុងកំឡុងវិបត្តិកូវីដ១៩ បែបនេះ គឺមានតិចណាស់ដែលចំណាយថវិការក្នុងការទិញផ្ទះល្វែងតម្លៃថ្លៃ។

អត្ថបទដោយ៖ Nevin

Related Articles