We TV Cambodia

អ្នកជំនាញ៖ វិធីចាត់ចែងទ្រព្យសម្បត្តិអោយមានប្រសិទ្ធិភាពខ្ពស់បំផុត

អ្នកជំនាញ៖ វិធីចាត់ចែងទ្រព្យសម្បត្តិអោយមានប្រសិទ្ធិភាពខ្ពស់បំផុត

ដោយ៖ពេជ្រ

បើតាមលោកង៉ែត ជូ បានចែករំលែកក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនពី វិធីចាត់ចែងទ្រព្យសម្បត្តិអោយមានប្រសិទ្ធិភាពខ្ពស់បំផុត។

លោកបានឱ្យដឹងពីទ្រព្យសម្បត្តិដែលមិនកើនតម្លៃ ឬកើនតម្លៃតិចជាង១៥%ក្នុង មួយឆ្នាំ (ដូចជាផ្ទះ រថយន្ត និងគ្រឿងអលង្កា) គួរមានតម្លៃសរុបត្រឹម៣០%នៃចំនួនទ្រព្យសម្បត្តិសរុបបានហើយ។

រីឯ៧០%ទៀត គួរតែជាទ្រព្យចំរើនដែលអាចកើនតម្លៃយ៉ាងតិច១៥%ក្នុង១ឆ្នាំៗ។ ផ្ទុយទៅវិញមនុស្សជាច្រើនមិនបានដឹងពីវិធីជីករ៉ែក្នុងផ្ទះនេះ ហើយមានទ្រព្យមិនសូវចំរើន (មិនមានកំណើនតម្លៃឬកំណើនតិចជាង១៥%ក្នុង១ឆ្នាំ) រហូតដល់៧០%ទៅ៨០%។

ដូច្នេះហើយបើទោះជាខំរកប្រាក់ប៉ុណ្ណាក៏មិនងាយកសាងភាពមានបាននឹងគេដែរ ព្រោះការចាត់ចែងទ្រព្យគ្មានប្រសិទ្ធិភាពប្រៀបដូចនាងកញ្ជើរធ្លុះ ទោះប្តីខំនេសាទយ៉ាងណាក៏ចេះតែជ្រុះបាត់ទៅវិញដែរ។

ឧទាហរណ៍៖

១) ប្រសិនបើអ្នកមានទ្រព្យសរុប១លានដុល្លា តម្លៃរថយន្ត ផ្ទះ និងគ្រឿងអលង្ការបស់អ្នកមិនគួរលើស៣០ម៉ឺនដុល្លានោះទេ។

២) ប្រសិនបើអ្នកមានទ្រព្យសរុប៥០ម៉ឺនដុល្លា តម្លៃរថយន្ត ផ្ទះ និងគ្រឿងអលង្ការបស់អ្នកមិនគួរលើស១៥ម៉ឺនដុល្លានោះទេ។

 

Related Articles