We TV Cambodia

អ្នកជំនាញ៖ តម្រូវការខុនដូនៅកម្ពុជាបច្ចុប្បន្នមានច្រើនលើសការផ្គត់ផ្គង់

អ្នកជំនាញ៖ តម្រូវការខុនដូនៅកម្ពុជាបច្ចុប្បន្នមានច្រើនលើសការផ្គត់ផ្គង់
ការកើនឡើងនូវចំនួនខុនដូនៅរាជធានីភ្នំពេញ (ប្រភព៖ Google)

តម្រូវការខុនដូនៅកម្ពុជាបច្ចុប្បន្នមានច្រើនលើសពីការផ្គត់ផ្គង់របស់អ្នកវិនិយោគ ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យខុនដូនៅកម្ពុជាហាក់មានកំណើនគួរឲ្យកត់សម្គាល់ក៏ពិតមែន។

ការកើនឡើងនូវចំនួនខុនដូនៅរាជធានីភ្នំពេញ (ប្រភព៖ Google)

លោក ​ខន គង្គា អ្នកជំនាញអចលនទ្រព្យ និងជាអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA Cambodia បានប្រាប់ឲ្យដឹងថា  ទោះបីជាបច្ចុប្បន្នវិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនពិតមែន តែការផ្គត់ផ្គង់ខុនដូនៅតែមិនគ្រប់គ្រាន់តាមតម្រូវការ ដោយសារតែអ្នកទិញខុនដូមិនមែនតែអ្នកក្នុងស្រុកនោះទេ ពោលគឺអ្នកក្រៅស្រុកក៏បានទិញខុនដូនៅកម្ពុជាផងដែរ។

ការកើនឡើងនូវចំនួនខុនដូនៅរាជធានីភ្នំពេញ (ប្រភព៖ Google)

លោកបន្តថា ការកើនឡើងនូវកំណើនខុនដូនេះ ដោយសារតែមានការបើកជើងហោះហើរដោយត្រង់ពីចិនមកកម្ពុជា ជាពិសេសគឺខេត្តព្រះសីហនុតែម្ដង។ ក្រៅពីនោះ ការបើកចំហសម្រាប់ការវិនិយោគរបស់វិនិយោគិនបរទេសក៏ជាហេតុផលមួយធ្វើឲ្យតម្រូវការខុនមានការកើនឡើងផងដែរ។

ការកើនឡើងនូវចំនួនខុនដូនៅរាជធានីភ្នំពេញ (ប្រភព៖ Google)

មួយវិញទៀត ដោយសារតែយុវជនខ្មែរមួយចំនួនចាប់ផ្ដល់យល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ខុនដូ បូករួមជាមួយអ្នកដែលទើបតែរៀបការ និងអ្នកដែលត្រូវបេកចេញពីគ្រួសារដែលពួកគេភាគច្រើនចាប់អារម្មណ៍ទៅលើការរស់នៅក្នុងខុនដូដែលនៅកណ្ដាលក្រុង ជាជាងការទិញផ្ទះដែលនៅជាយក្រុងដែលឆ្ងាយពីកន្លែងធ្វើការរបស់ពួកគេ។

ការកើនឡើងនូវចំនួនខុនដូនៅរាជធានីភ្នំពេញ (ប្រភព៖ Google)

សូមបញ្ជាក់ថា បច្ចុប្បន្នខុនដូក្នុងរាជធានីភ្នំពេញមានចំនួន ២០,៨៥១យូ​នី​ត អ្នកប្រើប្រាស់ខុនដូភាគច្រើនជាជនបរទេស ដែលមានចំនួន ៦៥% ចំណែកប្រជាជនកម្ពុជាយើងមានចំនួនតែ៣៥% ប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *