We TV Cambodia

អ្នកជំនាញ៖ ក្នុងសម័យកាលសេដ្ឋកិច្ចបែបហិរញ្ញវត្ថុនេះ (Finance Economy) អ្នកចង់មានឯករាជ្យភាព ឬសេរីភាពផ្នែកហិរញ្ញវត្ថុត្រូវឆ្លងកាត់ការអប់រំ៣កំរិត

អ្នកជំនាញ៖ ក្នុងសម័យកាលសេដ្ឋកិច្ចបែបហិរញ្ញវត្ថុនេះ (Finance Economy) អ្នកចង់មានឯករាជ្យភាព ឬសេរីភាពផ្នែកហិរញ្ញវត្ថុត្រូវឆ្លងកាត់ការអប់រំ៣កំរិត

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមអ្នកជំនាញសេដ្ឋកិច្ច លោកងែ៉ត ជូ បានលើកឡើងថាក្នុងសម័យកាលសេដ្ឋកិច្ចបែបហិរញ្ញវត្ថុនេះ (Finance Economy) អ្នកចង់មានឯការាជ្យភាព ឬសេរីភាពផ្នែកហិរញ្ញវត្ថុត្រូវឆ្លងកាត់ការអប់រំ៣កំរិត៖

១) ការអប់រំកំរិតទី១គឺ ការអប់រំចំណេះដឹងទូទៅ៖

រៀនអក្សរសាស្រ្តជាតិ ភាសាបរទេស គណិតវិទ្យា ប្រវត្តិវិទ្យា តក្កវិជ្ជា។ល។ ចំណេះដឹងទាំងនេះជាមូលដ្ឋានសំរាប់រៀនបន្ត និងកសាងចំណេះដឹងផ្នែកអាជីពក្នុងកំរិតទី២។

២) ការអប់រំកំរិតទី២គឺ ការអប់រំចំណេះដឹងអាជីព៖

សិក្សាជំនាញច្បាស់លាស់ណាមួយ និងបំពេញការងារដើម្បីទទួលបានបទពិសោធន៍ និងប្រាក់ដើម្បីចិញ្ជឹមជីវិត។ ឧទាហរណ៍ អាជីពជាគ្រូពេទ្យ អាជីពជាមេធាវី អាជីពជាអ្នកលក់។ល។ ធ្វើការទើបបានចំណូល មិនធ្វើការគឺគ្មានចំណូល។

៣) ការអប់រំកំរិតទី៣គឺ ការអប់រំចំណេះដឹងហិរញ្ញវត្ថុ៖

ចេះចាត់ចែងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព ចេះខ្ចី ចេះសន្សំសំចៃ ចេះវិនិយោគដើម្បីបង្កើតជាផលចំណេញ។ ស្គាល់ច្បាស់ថាទ្រព្យណានាំអោយចំរុងចំរើនមានផលចំណេញ ទ្រព្យណានាំអោយខាតបង់អន្តរាយ។ មានចំណេះដឹងហិរញ្ញវត្ថុមិនចាំបាច់ធ្វើការមួយថ្ងៃ៨ម៉ោង និងពីថ្ងៃចន្ទ័ដល់ថ្ងៃសុក្រក៏អាចមានលទ្ធភាពចិញ្ចឹមជីវិត និងគ្រួសារបានស្រួលដែរ។

ជាអកុសលមនុស្សជាច្រើនទទួលបានការអប់រំត្រឹមកំរិតទី២ រួចគិតថាខ្លួនមានការអប់រំគ្រប់គ្រាន់ហើយ។ ការយល់បែបនេះ វាគ្រោះថ្នាក់ណាស់ព្រោះអាចតំរូវអោយពួកគេបំពេញការងាររហូតដល់ថ្ងៃស្លាប់ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ ដោយឡែក អ្នកដែលបានឆ្លងការអប់រំកំរិតទី៣ មានលទ្ធភាពចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបង្កើនទ្រព្យ ឬចំណូលអកម្មដោយមិនចាំបាច់បំពេញការងាររហូតដល់អាយុចូលនិវត្តន៍។

ប្រភព៖ លោកង៉ែត ជូ

 

 

 

 

Related Articles