We TV Cambodia

អ្នកជំនាញ៖ កម្ពុជានៅតែស្ថិតក្នុងក្រសែភ្នែករបស់វិនិយោគទុនបរទេស

អ្នកជំនាញ៖ កម្ពុជានៅតែស្ថិតក្នុងក្រសែភ្នែករបស់វិនិយោគទុនបរទេស
ទិដ្ឋភាពរាជធានីភ្នំពេញពីលើអាកាស (ប្រភព៖ Google)

ទោះបីបច្ចុប្បន្នពិភពលោកកំពុងតែជួបនូវវិបត្តិ COVID-19 ក្ដី ប៉ុន្តែកម្ពុជានៅតែស្ថិតក្នុងក្រសែភ្នែករបស់វិនិយោគទុនបរទេសក្នុងការចូលមកវិនិយោគនៅកម្ពុជា ជាពិសេសគឺវិស័យអចលនទ្រព្យ ហើយវាក៏ជាឱកាសមួយផងដែរខណៈដែលតម្លៃកំពុងធ្លាក់ចុះក្នុងកំលុងពេល COVID-19 ។

សំណង់អគារថ្មីៗកំពុងសាងសង់នៅកម្ពុជា (ប្រភព៖ Google)

លោក នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal និងជាអ្នកជំនាញអចលនទ្រព្យ បានឲ្យដឹងថា រដ្ឋាភិបាលបានរៀបចំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យមានភាពល្អជាងមុន និងមានតម្លៃសមរម្យជាងមុន ពិសេសធនធានមនុស្សរបស់កម្ពុជាក៏មានចំណេះ និងជំនាញជាងមុនផងដែរ ដែលនេះជាចំណុចដែលវិនិយោគគិនបរទេសមិនអាចមើលរំលងកម្ពុជាបានឡើយ។

ទិដ្ឋភាពរាជធានីភ្នំពេញពីលើអាកាស (ប្រភព៖ Google)

លោកបន្តថា បច្ចុប្បន្នរដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់មួយចំនួនដើម្បីទាក់ទាញវិនិយោគគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជាផងដែរដូចជា ការផ្ដល់សញ្ជាតិជូនជនបរទេសដែលមកវិនិយោគនៅកម្ពុជាក្នុងកម្រិតណាមួយ,  ផ្ដល់ការវិនិយោគ១០០% ដល់អ្នកវិនិយោគិនបរទេសដែលមកវិនិយោគនៅកម្ពុជា, លុយដែលបានវិនិយោគនៅកម្ពុជា ចំណេញអាចយកទៅវិញ ដោ​យមិនមានផ្ដល់ប៉ះពាល់ ឲ្យតែលុយទាំងនោះជាលុយស្របច្បាប់ ហើយត្រូវបានការពារគាំទ្រ ពីរាជរដ្ឋាភិបាលគ្រប់ទាំងអស់ និងគម្រោងកសាងវិស័យថាមពលក្នុងការគាំទ្រដល់វិស័យដឹកជញ្ជូន ដែលរដ្ឋាភិបាលកំពុងតែតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយទៀត។

ខេត្តព្រះសីហនុ (ប្រភព៖ Google)

សូមជម្រាបផងដែរថា ត្រឹមរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២០ ការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសមានប្រមាណជាង ៣ពាន់លានដុល្លារ កើនឡើង២០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្ពានមិត្តភាពកម្ពុជាជប៉ុន និងមិត្តភាពកម្ពុជា ចិន (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles