We TV Cambodia

អ្នកជំនាញអចលនទ្រព្យ៖ លំនៅដ្ឋានក្នុងបុរីក្នុងខណ្ឌចំនួន២ កំពុងមានសន្ទុះទីផ្សារ និងតម្រូវការខ្លាំងពីអតិថិជន

អ្នកជំនាញអចលនទ្រព្យ៖ លំនៅដ្ឋានក្នុងបុរីក្នុងខណ្ឌចំនួន២ កំពុងមានសន្ទុះទីផ្សារ និងតម្រូវការខ្លាំងពីអតិថិជន
រាជធានីភ្នំពេញ (ប្រភព៖ Google)

បច្ចុប្បន្នយើងឃើញថាលំនៅដ្ឋានក្នុងបុរីក្នុងប្រទេសកម្ពុជាមានការរីកដុះដាលដូចផ្សិត ជាពិសេសគឺក្នុងរាជធានីភ្នំពេញយើងតែម្ដង ដោយលំនៅដ្ឋានក្នុងតំបន់ខ្លះត្រូវបានអតិថិជនទិញ និងកក់ទុកមុនតាំងពីមិនទាន់សាងសង់រួចមកម្លេះ។

យោងតាមលោក ហៃ រ៉ាវី អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយក​ក្រុមហ៊ុន​អចលនទ្រព្យ Daily Realty Group បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ទោះបីជាផផ្តះក្នុងបុរីមានការរីកដុលខ្លាំងពិតមែន ប៉ុន្តែក្នុងកំឡុងពេលនេះគេឃើញថាតំបន់ចំនួន២ ដែលមានសន្ទុះទីផ្សារខ្លាំងជាគឹខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ ដោយសារតែតំបន់ទាំង២ នេះមានតម្លៃធូរថ្លាំជាងតំបន់ផ្សេងៗ។

បុរីក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)

មិនតែប៉ុណ្ណោះ លោកម៉ម សិរីបញ្ញា អគ្គនាយក​ក្រុមហ៊ុន Easy Property Investment ក៏បានឲ្យដឹងដែរថា លំនៅដ្ឋានក្នុង​ខណ្ឌ​កំ​ប៉ូល ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌដង្កោរក៏មានសន្ទុះខ្លាំងគួរសមដែរ ដោយសារតែវាមានតម្លៃធូរថ្លៃគឺក្រោម ៧ម៉ឺនដុល្លារ។ ប៉ុន្តែទោះជាយ៉ាងណា តំបន់នោះវារៀងនៅឆ្ងាយបន្តិច ហើយបើតំបន់ដែលខិតជិតចូលក្រុងតម្លៃគឺអាចនឹងលើសនេះ ប៉ុន្តែវាក៏ប្រែប្រួលទៅតាមទំហំផងដែរ។

បុរីក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ដោយសារតែជំងឺ COVID-19 មិនទាន់បានបញ្ចប់ទាំងស្រុង ដូច្នេះទីផ្សារនៃការទិញលក់លំនៅដ្ឋានក្នុងតំបន់ខ្លះអាចមានការជាប់គាំង និងតំបន់ខ្លះក៏អាចមានការទិញលក់គួរសមផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏តម្លៃលំនៅដ្ឋានក្នុងពេលនេះហាក់មានការធ្លាក់ចុះផងដែរ បើប្រៀបធៀបទៅនឹងស្ថានភាពមុន COVID-19 ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles