We TV Cambodia

អ្នកជំនាញផ្នែកអចលនទ្រព្យបង្ហាញផ្លូវ អ្នកមានលុយក្រោម ១០ម៉ឺនដុល្លារ សម្រាប់ទិញលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ​

អ្នកជំនាញផ្នែកអចលនទ្រព្យបង្ហាញផ្លូវ អ្នកមានលុយក្រោម ១០ម៉ឺនដុល្លារ សម្រាប់ទិញលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ​
រូបភាពឯកសារ

មនុស្សគ្រប់រូបរមែងតែងតែចង់មានលំនៅដ្ឋានមួយសម្រាប់ខ្លួនឯងផ្ទាល់ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ។ ដូច្នេះងាកមកមើល ស្ថានភាពទីផ្សារអចលនវត្ថុក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន​ ពិតជាមានភាពរីកដុះដាលច្រើន មិនថាគម្រោងតូច ឬធំ ក្នុងក្រុង ឬឆ្ងាយក្រុងបន្ដិច អាចផ្ដល់ភាពងាយស្រួល សម្រាប់ក្ដីស្រមៃ ដែលចង់បានផ្ទះដោយខ្លួនឯង។

ប៉ុន្ដែបើទោះបីជាមានគម្រោងជាច្រើនត្រូវបានអភិវឌ្ឈ ចេញដោយមាន គម្រោងខ្លះ​មានតម្លៃខ្ពស់ ទៅតាមតំបន់នីមួយៗ តួយ៉ាងដូចជា ក្នុងតំបន់ រាជធានីភ្នំពេញ កោះពេជ្យ តំបន់បឹងកក់ តំបន់ផ្សារទំនើបអ៊ីអន ២ នឹងកន្លែងផ្សេងៗទៀត សុទ្ធសឹងតែជាតំបន់ មានតម្លៃទីផ្សារ ខ្ពស់។

ដោយឡែក សម្រាប់អ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក បានបង្ហាញពីតំបន់គោលដៅមួយចំនួន ដែលអាចឲ្យអ្នកដែលមានលុយក្រោម ១០ម៉ឺនមានលទ្ធភាពទិញផ្ទះរស់នៅបានដោយសុខស្រួល ហើយថែមទាំងអាចមានឲ្យកាសវិនិយោគបានថ្លៃ ក្នុងពេលខាងមុខ។​

លោក សោម កែវម៉ាលីដា អ្នកជំនាញអចលនទ្រព្យ ធ្លាប់បានប្រាប់ទៅកាន់ភ្នាក់ងាវេបសាយក្នុងស្រុកកាលពីពេលថ្មីៗនេះថា សម្រាប់បងប្អូនដែលមានបំណងចង់ ទិញលំនៅដ្ឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ​ ហើយអនាគតអាចទទួលបានផលកម្រៃនោះ គួតែងាកចាប់អាម្មណ៍តំបន់ ជាយក្រុង ព្រោះគម្រោងជាច្រើន ដែលទើបតែកើតមាន នៅតំបន់ទាំងនោះ អាចមានតម្លៃ ចន្លោះពី៧ ទៅ ១០ម៉ឺន។ តំបន់ទាំងនោះមាន នៅផ្លូវជាតិលេខ ២ លេខ៣ តំបន់កៀនស្វាយ តំបន់អរិយក្សត្រ ព្រោះតំបន់ទាំងនោះ នឹងមានភាពរីកចម្រើន នៅពេលថ្ងៃអនាគត។

ក្រៅពីការលើកឡើងខាងលើ ដោយផ្នែកមើលទីផ្សារសេដ្ឋកិច្ចបច្ចុប្បន្ន យើងក៏អាចសម្លឹងរកមើលទិញលំនៅដ្ឋានបានដោយតម្លៃសមល្មម មាននៅក្នុងតំបន់ខណ្ឌដង្កោរ ឬខណ្ឌកំប៉ូល ព្រោះថានៅតំបន់នេះកំពុងមានការអភិវឌ្ឍជាហូរហែទៅលើវិស័យលំនៅដ្ឋាន។ ម្យ៉ាង ទីតាំងនោះគឺសាកសមសម្រាប់គ្រួសារខ្នាតតូចដែលចង់រស់នៅក្នុងទីក្រុងភ្នំពេញ ថ្វីត្បិតតែឆ្ងាយពីកណ្តាលក្រុងក៏ពិតមែន តែហ៊ុមព័ទ្ធទៅដោយផ្សារ ឬតំបន់រកស៊ី។

មួយវិញទៀត បើស្ថិតនៅក្នុងតំបន់ផ្លូវជាតិ លេខ៥ ចំនុចព្រែកព្នៅ ក៏នៅមាន គម្រោងខ្លះអាចឲ្យអ្នកទិញបាន ក្នុងតម្លៃ ចន្លោះពី៧ ទៅ១០ម៉ឺនដុល្លារ ទៅតាមកម្រោងផ្ទះនីមួយៗ។ ហើយតំបន់នោះទៀតសោត ក៏មានការរីកចម្រើនយ៉ាងខ្លាំង ទាំងផ្នែកគមនាគមន៍ និង សំណង់។

ដោយ៖ Stince

Related Articles