We TV Cambodia

អ្នកជំនាញផ្នែកវិទ្យាសាស្រ្ត ​និងបច្ចេកវិទ្យា៖ បន្ទាប់ពីជួបបញ្ហា COVID-19 សិស្សកម្ពុជាចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការសិក្សារៀនសូត្រ

អ្នកជំនាញផ្នែកវិទ្យាសាស្រ្ត ​និងបច្ចេកវិទ្យា៖ បន្ទាប់ពីជួបបញ្ហា COVID-19 សិស្សកម្ពុជាចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការសិក្សារៀនសូត្រ
ការសិក្សាតាមរយៈប្រព័ន្ធអ៊ីធឺណេត (ប្រភព៖ Google)

ដោយសារតែការរីករាលដាលនៃជំងឺ COVID-19  គ្រឺះស្ថានសិក្សាទាំងអស់នៅទូទាំងប្រទេសត្រូវបានបិទបណ្ដោះអាសន្នដើម្បីទប់ស្កាត់នឹងជំងនេះ ដែលជាហេតុធ្វើឲ្យសិស្សានុសិស្សជាច្រើនបានបង្វែរមកសិក្សាតាមរយៈអនឡាញវិញ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏វាបានជម្រុញឲ្យសិស្សានុសិស្សកម្ពុជាចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការសិក្សារៀនសូត្រជាងមុនផងដែរ។

ការរីករាលដាលនៃជំងឺ COVID-19 មិនមែនជាឧបសគ្គចំពោះអ្នកសិក្សាក្នុងពេលបច្ចុប្បន្ននេះឡើយ ដោយសារតែបច្ចុប្បន្ននេះពិភពលោក ក៏ដូចជាកម្ពុជាអាចសិក្សាពីចម្ងាយ និងសិក្សាតាមប្រព័ន្ធអនឡាញបាន។ នេះបើប្រសាសន៍របស់លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា។

លោកបណ្ឌិត ផុន ណារិន (ប្រភព៖ Google)

លោកបានបន្ថែមថា ក្នុងបរិបទនៃជំងឺ COVID-19 វាក៏ជាការផ្តល់ឱកាសមួយសម្រាប់កម្ពុជាជំរុញការសិក្សាតាមរយៈប្រព័ន្ធអនឡាញក្នុងពេលកំពុងឈានទៅចាប់យកបដិវត្តន៍ឧស្សាហកម្ម ៤.០។ ប៉ុន្តែលោកក៏បានទទួលស្គាល់ដែរថា និស្សិតអាចជួបផលវិបាកខ្លះក្នុងការសិក្សាបែបនេះ ដោយសារតែវាតម្រូវឲ្យសិស្សនិស្សិត មានកុំព្យូទ័រ ឬ ស្មានហ្វូនដែលភ្ជាប់សេវាអ៊ិនធើណេតបាន។

ការសិក្សាតាមរយៈប្រព័ន្ធអ៊ីធឺណេត (ប្រភព៖ Google)

ទៅបីជាយ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡាក៏បានខិតខំក្នុងការសម្រួលដល់ការសិក្សាពីចម្ងាយនេះដែរ ដោយក្រសួងអប់រំ បានសហការជាមួយក្រសួងព័ត៌មាន រៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» ដែលនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដើម្បីឲ្យសិស្សានុសិស្សអាចរៀននៅផ្ទះបាន ដោយពុំចាំបាច់ប្រើប្រាស់សេវាអ៊ីនធឺណេតផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles