We TV Cambodia

អ្នកជំនាញផ្នែកវិជ្ជសាស្ដ្រហុងកុង៖ មានករណីអ្នកផ្ទុកមេរោគ កូរ៉ូណា ដល់ទៅជាង ៤ម៉ឺននាក់ រួចទៅហើយនៅទីក្រុង វ៉ូហាន់

អ្នកជំនាញផ្នែកវិជ្ជសាស្ដ្រហុងកុង៖ មានករណីអ្នកផ្ទុកមេរោគ កូរ៉ូណា ដល់ទៅជាង ៤ម៉ឺននាក់ រួចទៅហើយនៅទីក្រុង វ៉ូហាន់

បរទេស៖ គិតចាប់ពីត្រឹមនាទីនេះ មេរោគ កូរ៉ូណា​បានលុកលុយ សម្លាប់ជនជាតិចិន ចំនួនដល់ទៅ២១៣នាក់ និងកំណើនអ្នកផ្ទុកឈានទៅដល់ ៩៨១៦ករណី នេះបើយោងទៅតាម របាយការណ៍ជាផ្លូវការរបស់ប្រទេសចិន។ ប៉ុន្ដែបើផ្អែកលើការលើកឡើងរបស់ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរនៅក្នុងទីក្រុងហុងកុង បានឲ្យដឹងថា​ចំនួនអ្នកផ្ទុកមេរោគ នេះ មានចំនួនដល់ទៅ ៤៤០០០ ករណីទៅហើយ ក្នុងទីក្រុង វ៉ូហាន។

លោក Gabriel Leung អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរនៅក្នុងទីក្រុងហុងកុង​ បានជម្រុញឲ្យអាជ្ញាធរទីក្រុង ហុងកុង ចាត់វិធានការពារ ឲ្យខ្លាំងបំផុតដើម្បីទប់ស្កាត់នឹងការរាតត្បាតនៃជម្ងឺ កូរ៉ូណា នេះខណៈដែលគាត់ ធ្វើការប៉ាន់ស្មានទៅគឺ ទិន្ន័យអ្នកផ្ទុក គឺមិនមែនដូចជាអ្វីដែលរបាយការណ៍ផ្លូវការចិន ចេញនោះទេ គឺវាមានចំនួនដល់ទៅជាង ៤ម៉ឺននាក់រួចទៅហើយ។ កាលពីថ្ងៃទីច័ន្ទ គាត់ក៏បានធ្វើការវិភាគ និងបង្ហាញទិន្ន័យថា គិតត្រឹមតែថ្ងៃសៅរ អ្នកជម្ងឺអាចមានត្រឹមតែ ៤៣៥៩០ អ្នកជម្ងឺតែប៉ុណ្ណោះ។

លោក Gabriel Leung បានបន្ថែមទៀតថា ក្រុមរបស់លោកប៉ាន់ស្មានថាមានអ្នកជំងឺ ២៥.៦៣០ នាក់បានបង្ហាញរោគសញ្ញានៅ Wuhan ហើយចំនួននេះនឹងកើនឡើងទ្វេដងក្នុងរយៈពេល ៦,២ ថ្ងៃនេះដោយយោងតាមរូបមន្តគណនាបែបវិទ្យាសាស្ត្រ ដែលគាត់គណនាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ ដូច្នេះហើយ លោកក៏ជម្រុញរដ្ឋាភិបាល ក្រុងហុងកុង ឲ្យចាត់វិធានការ​យ៉ាងម៉ត់ចត់ ទៅលើយន្ដការ ការពារមួយនេះ​។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖https://www.scmp.com/

Related Articles