We TV Cambodia

អ្នកជំនាញថា ទូរស័ព្ទដៃអាចធ្វើអោយក្មេងខូច​អារម្មណ៍និងមានជំងឺផ្លូវចិត្ត

អ្នកជំនាញថា ទូរស័ព្ទដៃអាចធ្វើអោយក្មេងខូច​អារម្មណ៍និងមានជំងឺផ្លូវចិត្ត

ដោយៈ ទិន សុខាវុធ

លោកវេជ្ជបណ្ឌិត Chen Zhicheng ​បាន​លើកឡើង​ថា ការបណ្តោយ​អោយ​កុមារលេង​ទូរស័ព្ទ​​ដៃ​ច្រើនពេក អាច​បណ្តាល​អោយពួក​គេ​ប្រឈម​មុខ​នឹង​ការខូច​អារម្មណ៍ និងជំងឺ​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំងក្លា​។

យោង​តាម​លោក​វេជ្ជបណ្ឌិត​រូបនេះ ប្រការ​ដែល​គួរ​អោយ​បារម្ភ​ជាទីបំផុត​នោះ គឺ​នៅ​ពេល​ដែល​ឪពុកម្តាយ​បណ្តោយ​អោយ​​កូន​ៗ​​របស់​ពួក​គេ​​លេង​ទូរស័ព្ទ​ដៃ​​​ឬ​ iPad ច្រើនពេក​នោះ កុមារ​ទាំងនោះ​​អាច​​ចូល​មើល​គេហទំព័រ​បាន​​គ្រប់​ប្រភេទ​ទាំងអស់ រួមទាំងគេហទំព័រ​វីដេអូ​អាសអាភាស​និងឬ​​អំពើ​ហឹង្សា​ផង​ដែរ​។ កត្តា​នេះ​​ធ្វើ​អោយ​មាន​ការប៉ះពាល់​យ៉ាង​ខ្លាំង​​ដល់​ការលូតលាស់ផ្នែក​សង្គម​របស់​កុមារ ហើយ​វា​ក៏​អាច​ធ្វើ​អោយ​ខួរ​ក្បាល​របស់​កុមារ​ទាំងនោះ ត្រូវ​​បំពុល​ដោយ​វីដេអូ​អាសអាភាស​និង​​​​ឬអំពើ​​ហឹង្សា​ទាំងនោះ​ផង​ដែរ​។

លោកវេជ្ជបណ្ឌិត Chen Zhicheng ហ៊ាន​អះអាងបែបនេះ ព្រោះ​លោកយល់​ថា ការប្រើប្រាស់​ទូរស័ព្ទ​ដៃឬ iPad ច្រើនពេកនោះ បាន​និងកំពុង​កាត់បន្ថយ​ទំនាក់ទំនង​ផ្ទាល់​ទល់​មុខ​គ្នា ដែលជា​ប្រការ​ធ្វើ​អោយ​ការលូតលាស់របស់កុមារ​នៅ​ក្នុង​បរិបទ​​សង្គម​គ្រួសារ ត្រូវប្រព្រឹត្តទៅ​​ក្នុង​ភាព​មិនប្រក្រតី​។ ជាលទ្ធផល បណ្តាកុមារ​ទាំងនោះ​នឹង​មាន​ការលំបាក​ក្នុង​ការ​រួម​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹងមនុសុ្ស​​ដទៃទៀត​ នៅ​ក្នុង​សង្គមជាតិ​របស់​ពួក​គេ​​។

ទាក់ទងនឹង​រឿង​នេះ អង្គការសុខភាពពិភពលោក (WHO) បាន​ផ្តល់​ជា​ដំបូន្មាន​ថា ក្មេង​អាយុ​ក្រោម​ ១ ឆ្នាំ ពុំគួរ​បណ្តោយ​អោយ​ប្រើប្រាស់​ទូរស័ព្ទ​នោះទេ ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​គួរ​តែ​សំរាប់​កុមារមាន​អាយុ​ចាប់​ពី ១ ឆ្នាំ ដល់ ៤ ឆ្នាំ​​តែ​ប៉ុណ្ណោះ​។

ផ្ទុយទៅវិញ ឪពុក​ម្តាយ​ទាំងឡាយ គួរ​ចំណាយ​ពេលវេលា​អោយ​បានច្រើន​ជាទីបំផុត​ បើអាច​ធ្វើ​ទៅ​បាន ក្នុង​ការរួមប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​កូន​ៗ​រប់ស​ពួក​គេ​ ជាជាង​បណ្តោយ​អោយ​កូន​ៗ​របស់​ពួក​គេ​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន​ហួស​ហេតុ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *