
ដោយៈ ទិន សុខាវុធ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ការជួលជុលកែលំអផ្លូវជាតិលេខ
៣ ដោយរាជរដ្ឋាភិបាល បាននិងកំពុងធ្វើអោយដីឡូតិ័នៅតាមដងផ្លូវនោះឡើងថ្លៃ
ព្រោះមានក្រុមហ៊ុនសង់លំនៅដ្ឋានជាច្រើន បានចាប់ផ្តើមទិញដីនៅក្នុងតំបន់នោះ
សាងសង់លំនៅដ្ឋាននិងអគារពាណិជ្ជកម្មផ្សេងៗ។
យោងតាមលោក អ៊ិន ណាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ
Show Up Real
Estate Co,.Ltd ដីឡូតិ៍នៅតាមដងផ្លូវជាតិលេខ ៣ នេះ ផ្តល់អំណោយផលដ៏ល្អបំផុត
ក្នុងការសាសង់លំនៅដ្ឋានកំរឹតមធ្យម។
លោកអគ្គនាយកក៏បានលើកឡើងផងដែរថា ហេតុមួយទៀតដែលបាននិងកំពុងជំរុញអ្នកវិនិយោគអោយមកទិញដីនៅតាមដងផ្លូវនេះ
សាងសង់លំនៅដ្ឋាននិងអគារផ្សេងៗ ក៏ដោយសារពួកគេមើលឃើញពីសក្តានុពលនៃដីឡូតិ៍ទាំងនេះ
នៅពេលបច្ចុប្បន្នក៏ដូចជានៅពេលអនាគត។
មួយវិញទៀត ក្រៅពីការសាងសង់លំនៅដ្ឋាននិងអគារផ្សេងៗ ដីឡូតិ៍នៅតាមដងផ្លូវនេះក៏អាចត្រូវប្រើប្រាស់សំរាប់សាងសង់ឃ្លាំងនិងឬរោងចក្រផ្សេងផងដែរ។
ចំពោះតំលៃដីឡូតិ៍នៅតាមដងផ្លូវជាតិនោះវិញ លោក អ៊ិន ណាង បានប្រាប់អោយដឹងថា ដីឡូតិ៍ស្ថិតនៅចំងាយពី ១ គីឡូម៉ែតពីដងផ្លូវជាតិនេះ មានតំលៃចាប់ពី $50,000 ដុល្លារឡើងទៅ សំរាប់ផ្ទះមួយល្វែង។ ហើយដីឡូតិ៍នៅជាប់នឹងផ្លូវជាតិ គឺមានតំលៃចាប់ពី $150,000 ដុល្លារឡើងទៅ សំរាប់ផ្ទះមួយល្វែង៕
