
ដោយៈ ទិន សុខាវុធ
លោក ច្រឹក សុខនីម អ្នកជំនាញវិស័យអចលនទ្រ
បានថ្លែងថា បណ្តាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យទាំងឡាយ គួរដាក់ទុនវិនិយោគនៅក្នុងខេត្តចំនួន
៦ ដែលពោរពេញទៅដោយសក្តានុពលអចលនទ្រព្យ។
យោងតាមអ្នកជំនាញរូបនេះ ខេត្តដែលមានសក្តានុពលអចលនទ្រព្យខ្ពស់ជាងគេគឺខេត្ត
ព្រះសីហនុ ដោយហេតុថាសំណង់ទាំងឡាយកំពុងរីកដុំដាលដូចផ្សិត ស្ថិតនៅក្រោមការវិនិយោគរបស់អ្នកជំនួញល្បីៗ
ជាពិសេសគឺអ្នកវិនិយោគមកពីប្រទេសចិន។

លើសពីនេះទៀត
សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ មានដូចជាផ្លូវថ្នល់ ស្ពាន និងព្រលានយន្តហោះអន្តរជាតិជាដើម
ក៏កំពុងត្រូវបានសង់ឡើងទៅតាមស្តង់ដារអន្តរជាតិ ដែលនឹងធ្វើអោយខេត្តមួយនេះក្លាយទៅស្តង់ដារគំរូ
សំរាប់អភិវឌ្ឍខេត្តផ្សេងៗទៀត។ នេះបើយោងតាមការអះអាងរបស់រាជរដ្ឋាភិបាល។
ឯចំណែកខេត្តកំពតវិញ ក៏ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ
ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ទៅលេងនៅទីនោះកាន់តែច្រើនឡើង ៗ
ដែរ។ មួយវិញទៀត ចំនួនអ្នកជំនួញចូលទៅវិនិយោគនៅក្នុងខេត្តកំពត ក៏កាន់តែមានចំនួនកាន់តែច្រើនឡើង
ៗ ដែរ។
ចំពោះខេត្តសៀមរាបវិញ អ្នកណាក៏ដឹងដែរថា វាជាខេត្តមួយដ៏មានប្រជាប្រិយជាងគេបំផុតខាងផ្នែកទេសចរណ៍ ព្រោះវាជាខេត្តមួយដែលពោរពេញទៅដោយប្រាង្គប្រាសាទបុរាណជាច្រើនរាប់មិនអស់។ ទន្ទឹមនឹងនេះ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រុង្គសាល និងកន្លែងកំសាន្តជាច្រើនទៀត ក៏កំពុងត្រូវបានសាងសង់ឡើងកាន់ច្រើនទៅ ៗ ដែរ ដើម្បីអាចទទួលបំរើភ្ញៀវទេសចរណ៍ជាច្រើនលាន់នាក់ ក្នុងមួយឆ្នាំ ៗ ។
បើនិយាយពីរាជធានីភ្នំពេញវិញ សំណង់ខុនដូ អគារជន្ទល់មេឃ និង ផ្សារទំនើបនានា ក៏កំពុងរីកដុះដាលឡើងដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃដែរ ហើយវាក៏ជាមជ្ឍមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយ ដែជាបេះដូងនៃរាជាណាចក្រកម្ពុជាយើងផងដែរ។

ក្រៅពីនេះក៏នៅមានខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាលពីទៀត ដែលបណ្តាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យមិនអាចមើលរំលងបានឡើយ សំរាប់ការវិនិយោគ បុរីផ្ទះល្វែង សំណង់រោងចក្រ ឃ្លាំងស្តុកសំភារៈ និង មជ្ឍមណ្ជលពាណិជ្ជកម្មជាដើម ជាពិសេសនៅតាមដងផ្លូវជាតិលេខ ៤ លេខ ៥ និងលេខ ៦ ៕
