We TV Cambodia

អ្នកជំងឺកូវីដ១៩ ជាសះស្បើយអស់ ប្រជាជនកម្ពុជាហាក់មិនសូវការពារដូចមុន

អ្នកជំងឺកូវីដ១៩ ជាសះស្បើយអស់ ប្រជាជនកម្ពុជាហាក់មិនសូវការពារដូចមុន

កាលពីថ្ងៃទី១១ ខែកញ្ញា ម្សិលមិញនេះ ក្រសួងសុខាភិបាលទើបតែប្រកាសដំណឹងល្អដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលពីការព្យាបាលអ្នកជំងឺកូវីដ១៩ បានទាំស្រុង ពោលគឺពុំមានអ្នកជំងឹនៅសល់ទៀតនោះទេ។

ការប្រកាសនេះដែរ ជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដោយពួកគេអាចដំណើរការការងាររបស់ខ្លួនបានដូចធម្មតាវិញ ហើយក៏កាត់បន្ថយការព្រួញបារម្ភរបស់ពួកគេផងដែរ។ កាន់តែពិសេសនោះគឺ សិស្សានុសិស្សអាចត្រឡប់ទៅសាលារៀនវិញបាន ដោយមានការរក្សាវិធានការការពាររបស់ក្រសួងសុខាភិបាល។

ដោយឡែក ប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូចហាក់បន្ធូរបន្ថយការការពារ និងមិនសូវខ្វល់ខ្វាយដូចមុន បន្ទាប់ពីទទួលដំណឹងនេះ ព្រោះពួកគេហាក់មិនសូវយល់នូវហានិភ័យដ៏ធំនៃជំងឺនេះ ខណៈដែលរដ្ឋាភិបាលបានរិះរកគ្រប់មធ្យោបាយក្នុងការទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលបន្តទៀត។

សេចក្ដីជូនដំណឹងរបស់ក្រសួងស្ដីពីការព្យាបាលអ្នកជំងឹវីដ១៩ ជាសះស្បើយអស់ (ប្រភព៖ ក្រសួងសុខាភិបាល)

ជាក់ស្ដែង ក្នុងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ប្រជាពលរដ្ឋដែលបានយកចង្ហាន់ទៅវត្ត និងទៅបោះបាយបិណ្ឌជាដើម គឺភាគច្រើនពុំបានពាក់ម៉ាសនោះទេ​ ហើយសូម្បីការប្រើប្រាស់ទឹកអាល់កុលសម្រាប់លាងសម្អាតដៃក៏មិនសូវនោះដែរ។

មួយវិញទៀត ក្នុងរដូវភ្ជុំបិណ្ឌនេះ ជារដូវដែលមនុស្សម្នាជាច្រើនប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ ហើយអ្នកខ្លះទើបតែត្រឡប់មកពីតំបន់ផ្សេងៗ ដែលខ្លួនប្រកបរកស៊ី និងធ្វើការជាដើម។ មិនតែប៉ុណ្ណោះ ពួកគេហាក់មានភាពសប្បាយរីករាយ ជាជាងការការពារខ្លួនទៅវិញ។

អត្ថបទដោយ៖ Nevin

Related Articles