We TV Cambodia

អ្នកជាសះស្បើយកូវីដ១៩ មានដល់១០៣នាក់ ខណៈមិនមានអ្នកឆ្លងថ្មីទេ

អ្នកជាសះស្បើយកូវីដ១៩ មានដល់១០៣នាក់ ខណៈមិនមានអ្នកឆ្លងថ្មីទេ

ដោយ៖ពេជ្រ

ភ្នំពេញ៖ អ្នកជាសះស្បើយកូវីដ១៩ បានកើនដល់១០៣នាក់ ខណៈនៅថ្ងៃ១៧ មេសា ឆ្នាំ​ ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកជាសះស្បើយកូវីដ១៩ ចំនួន០៥ នាក់បន្ថែមទៀត ក្នុងនោះដែរគឺមិនមានករណីវិជ្ជមានកូវីដថ្មីនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឺកនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកព្យាបាលជាសះស្បើយកូវីដ១៩ បានកើនដល់ចំនួន១០៣ នាក់ ដែលចំនួននេះរួមបញ្ចូល០៥នាក់ទៀតដែលបានរកឃើញកាលពីម្សិលមិញនេះ។ចំពោះករណី ដែលជាសះស្បើយចំនួន ០៥ នាក់នេះ មាន០៤ នាក់ជាជនជាតិបរទេស និងម្នាក់ជាជនជាតិខ្មែរដែលនៅខេត្តបាត់ដំបង។

បច្ចុប្បន្ន អ្នកដែលកំពុងព្យាបាល បានថយចុះនៅត្រឹមតែ១៩នាក់តែប៉ុណ្ណោះ ក្នុងនោះមានស្រ្តី០៩នាក់ និងបុរសចំនួន១០នាក់ នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងតាមខេត្ត៕

 

 

Related Articles