We TV Cambodia

អ្នកជាសះស្បើយកូវីដ១៩មានរហូតដល់១១៧នាក់ ខណៈរកឃើញ៧នាក់បន្ថែមទៀត

អ្នកជាសះស្បើយកូវីដ១៩មានរហូតដល់១១៧នាក់ ខណៈរកឃើញ៧នាក់បន្ថែមទៀត

ដោយ៖ពេជ្រ

ភ្នំពេញ៖ មកទល់ពេលនេះក្រសួងសុខាភិបាលបានរកឃើញអ្នកជាសះស្បើយកូវីដ១៩ចំនួន៧នាក់ទៀត ដែលធ្វើឲ្យអ្នកជាសះស្បើយកើនដល់១១៧នាក់ និងមិនមានករណីឆ្លងថ្មីនោះទេ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ក្នុងថ្ងៃ២៥ មេសា ឆ្នាំ ២០២០។

អ្នកជំងីកូវីដ១៩ចំនួន៧នាក់ បានទទួលការព្យាបាលជាសះស្បើយ ដែលក្នុងនោះមានបុរសជនជាតិម៉ាឡេសុី១នាក់ បុរសជនជាតិខ្មែរ១នាក់ ស្រ្តីជនជាតិខ្មែរ១នាក់ ស្រ្តីជនជាតិវៀតណាម២នាក់ និងស្រ្តីជនជាតិចិន២នាក់។

គិតមកទល់ពេលនេះ កម្ពុជានៅសល់តែអ្នកជំងឺកំពុងសម្រាកព្យាបាលតែ ០៥ នាក់ទៀតប៉ុណ្ណោះ ក្នុងនោះមានស្រ្តី០២នាក់ និងបុរស០៣នាក់។ហើយចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស(អ្នកជាសះស្បើយ និងអ្នកកំពុងព្យាបាល) គឺមានចំនួន១២២នាក់ដដែល៕

Related Articles