We TV Cambodia

អ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកកើនដល់ជាង ៤លាននាក់ ខណៈតំបន់អាស៊ានមានចំនួនជាង ៥ម៉ឺននាក់

អ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកកើនដល់ជាង ៤លាននាក់ ខណៈតំបន់អាស៊ានមានចំនួនជាង ៥ម៉ឺននាក់
បណ្ដាប្រទេសដែលឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក (ប្រភព៖ Google)

គិតមកត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ជំងឺ COVID-19 បានរីករាលដាលប្រមាណចា ៤ខែមកហើយ ហើយចំនួនអ្នកឆ្លងជំងឺនេះនៅទូទាំងពិភពលោកមានចំនួនសរុបប្រមាណជាង ៤លាននាក់ឯណោះ និងមានអ្នកស្លាប់ចំនួន ២៧៦,២៣៥នាក់។ នេះបើយោងតាមទិន្នន័យរបស់គេហទំព័រ worldometers ។

ប្រទេសដែលមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាងគេគឺអាមេរិក ដោយមានអ្នកឆ្លងចំនួន ១,៣២១,៧៨៥នាក់ និងអ្នកស្លាប់មានចំនួន ៧៨,៦១៥នាក់។ ចំណែកឯតំបន់អាស៊ានយើងវិញអ្នកឆ្លងជំងឺនេះមានចំនួន ៥៥,៥៦៤នាក់ ក្នុងនោះប្រទេសសិង្ហបុរីជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេគឺ ២១,៧០៧នាក់។ ខាងក្រោមនេះជាទិន្នន័យពីចំនួនអ្នកឆ្លង COVID-19 នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន៖

បណ្ដាប្រទេសក្នុងតំបន់អាស៊ាន (ប្រភព៖ Google)

១, ប្រទេសឡាវមានអ្នកឆ្លងចំនួន ១៩នាក់ និងគ្មានអ្នកស្លាប់

២, ប្រទេសកម្ពុជាមានអ្នកឆ្លងចំនួន ១២២នាក់ និងគ្មានអ្នកស្លាប់

៣, ប្រទេសព្រុយណេមានអ្នកឆ្លងចំនួន ១៤១នាក់ និងគ្មាអ្នកស្លាប់

៤, ប្រទេសមីយ៉ាន់ម៉ាមានអ្នកឆ្លងចំនួន ១៧៧នាក់ និងអ្នកស្លាប់ ៦នាក់

៥, ប្រទេសវៀតណាមមានអ្នកឆ្លងចំនួន ២៨៨នាក់ និងគ្មានអ្នកស្លាប់

៦, ប្រទេសថៃមានអ្នកឆ្លងចំនួន ៣,០០០នាក់ និងអ្នកស្លាប់ ៥៥នាក់

៧, ប្រទេសម៉ាឡេស៊ីមានអ្នកឆ្លងចំនួន ៦,៥៣៥នាក់ និងអ្នកស្លាប់ ១០៧នាក់

៨, ប្រទេសហ្វីលីពីនមានអ្នកឆ្លងចំនួន ១០,៤៦៣នាក់ និងអ្នកស្លាប់ ៦៩៦នាក់

៩, ប្រទេសឥណ្ឌូណេស៊ីមានអ្នកឆ្លងចំនួន ១៣,១១២នាក់ និងអ្នកស្លាប់ ៩៤៣នាក់

១០, ប្រទេសសិង្ហបុរីមានអ្នកឆ្លងចំនួន ២១,៧០៧នាក់ និងអ្នកស្លាប់ ២០នាក់។

សាលារៀននៅវៀតណាមក្រោយបើកដំណើរការឡើងវិញ (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ក្នុងចំណោមបណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន មានតែប្រទេសវៀតណាមតែមួយគត់ ដែលបានសម្រេចបើកសាលារៀនឡើងវិញកាលពីថ្ងៃចន្ទកន្លងទៅនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបើកសាលារៀនបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ វៀតណាមបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៧នាក់បន្ថែមទៀត ដែលជាអ្នកធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់រួម។

អត្ថបទដោយ៖ Nevin

Related Articles