We TV Cambodia

អ្នកឆ្លងកូវីដ១៩ កើនដល់ជិត ១៥លាននាក់ ខណៈតំបន់អាស៊ាននៅតែមានអ្នកឆ្លងជាបន្តបន្ទាប់

អ្នកឆ្លងកូវីដ១៩ កើនដល់ជិត ១៥លាននាក់ ខណៈតំបន់អាស៊ាននៅតែមានអ្នកឆ្លងជាបន្តបន្ទាប់
រូបតំណាង (ប្រភព៖ Google)

មួយរយៈចុងក្រោយនេះ ស្ថានភាពកូវីដ ១៩ ហាក់មានភាពស្ងប់ស្ងាត់ និងធូរស្រាល ដោយសន្ទុះនៃអ្នកឆ្លងមិនមានចំនួនច្រើនដូចកាលពីប៉ុន្មានខែមុននោះទេ ប៉ុន្តែទោះជាយ៉ាងណា វាក៏មិនបានបង្ហាញសញ្ញាណាមួយពីការបញ្ចប់ទាំងស្រុងនោះដែរ។

រូបតំណាង (ប្រភព៖ Google)

យោងតាមទិន្នន័យរបស់គេហទំព័រ Worldometers បានបង្ហាញថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅតែបន្តកើនឡើងជានិច្ច គ្រាន់តែមានចំនួនតិចជាងមុនប៉ុណ្ណោះ។ គិតមកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ ១៩ នៅទូទាំងពិភពលោកបានកើនដល់ជិត ១៥លាននាក់ និងអ្នកស្លាប់បានកើនដល់ជាង ៦០ម៉ឺននាក់ឯណោះ។

គ្រែសម្រាប់អ្នកជំងឺ COVID-19 (ប្រភព៖ Google)

ចំពោះតំបន់អាស៊ានវិញ ថ្វីត្បិតតែស្ថានភាពកូវីដ១៩ ហាក់មានភាពស្ងប់ស្ងាត់ក្នុងរយៈពេលជាង១ខែនេះមកហើយក៏ដោយ ប៉ុន្តែការឆ្លងហាក់មានភាពស្រពិចស្រពិល ដោយបណ្ដាប្រទេសមួយចំនួនដូចជាកម្ពុជាជាដើម ករណីឆ្លងនូវតែមាន ប៉ុន្តែសុទ្ធសឹងតែជាករណីនាំចូល។

ផែនទីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន (ប្រភព៖ Google)

ដោយឡែកប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនឯណោះវិញ ចំនួនអ្នកឆ្លងនូវតែកើនឡើងជាបន្តបន្ទាប់ ដោយកាលពីថ្ងៃទី២០ ម្សិលមិញនេះ ប្រទេសឥណ្ឌូណេស៊ីមានអ្នកឆ្លង COVID-19 រហូតដល់ ១,៧៥២ករណី។ ចំណែកប្រទេសហ្វីលីពីនមានអ្នកឆ្លងថ្មីចំនួន ២,៣៥៧ករណីឯណោះ ដែលធ្វើឲ្យអ្នកឆ្លងក្នុងតំបន់អាស៊ានកើនដល់ជាង ២១ម៉ឺនករណី។

រូបតំណាង (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ក្រៅពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន នៅថ្ងៃនេះបណ្ដាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀតក៏បានរកឃើញករណីថ្មីផងដែររួមមាន កម្ពុជា ២៦ករណី, ថៃ ៥ករណី, និងវៀតណាម ១២ករណីបន្ថែមទៀតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles