យើងគ្រប់គ្នាពិតជាដឹងហើយថា ចេកមានប្រយោជន៍ច្រើនដល់សុខភាព។ លើសពីនេះទៅទៀត ចេកជាផ្លែឈើដែលមានជាតិសរសៃជួយដល់ប្រព័ន្ធរំលាយអាហារ និងមានសារធាតុចិញ្ចឹមល្អៗជាច្រើនទៀតជាដើម។ ចាងក្រោមនេះជាអត្ថប្រយោជន៏របស់ផ្លេចេកសម្រប់អ្នកចូលចិត្តលេងកីឡា៖
១.សម្បូរទៅដោយកាបូអ៊ីដ្រាត
ញ៉ាំផ្លែចេកមុនពេលហាត់ប្រាណ យើងនឹងទទួលបានកាបូអ៊ីដ្រាត ដែលអាចជួយឲ្យយើងហាត់ប្រាណ ដូចជាជិះកង់ រត់ត្រឹកៗបានយូរ។
៣.ងាយស្រួលរំលាយអាហារ
ចេកទុំក្រៅពីសម្បូរដោយការបូអ៊ីដ្រាត ក៏មានជាតិខ្លាញ់ទាប ជួយឲ្យមានភាពងាយស្រួលក្នុងការរំលាយ ជាងអាហារផ្សេងទៀត។ ចេកទុំ ក្រៅពីផ្ដល់ថាមពលឲ្យយើងហាត់ប្រាណបានយូរ ក៏ជួយមិនឲ្យយើងឡើងទម្ងន់ផងដែរ។
៣.សម្បូរប៉ូតាស្យូម
ប៉ូតាស្យូមជាសារធាតុរ៉ែដ៏សំខាន់ ក្នុងការជួយគ្រប់គ្រងកម្រិតសម្ពាធឈាម ដំណើរការប្រព័ន្ធប្រសាទ និងគ្រប់គ្រងលំនឹងសារធាតុរាវក្នុងខ្លួនមនុស្សយើង ហើយក៏ជួយដល់សុខភាពសាច់ដុំ និងចលនាកន្ទ្រាក់របស់សាច់ដុំ។ ដូច្នេះបរិភោគចេកមួយផ្លែ លោកអ្កគិតមើលទៅថា មានប៉ូតាស្យូម ប៉ុន្មានភាគរយសម្រាប់រាងកាយ។
មូលហេតុទាំងនេះហើយ បើអ្នកបញ្ចេញកម្លាំងពលកម្មច្រើន គួរញាំអាហារសម្បូរជាតិប៉ូតាស្យូបដូចជាផ្លែចេកទុំជាដើម ព្រោះថាបើខ្វះជាតិប៉ូតាស្យូមអាចធ្វើឲ្យមានអាការៈរមួលក្រពើ។
អត្ថបទដោយ៖ ពិសី
