We TV Cambodia

អ្នកចូលចិត្តនិយាយច្រើនមិនមែនសុទ្ធតែគ្មានប្រយោជន៏ឯណា!!

អ្នកចូលចិត្តនិយាយច្រើនមិនមែនសុទ្ធតែគ្មានប្រយោជន៏ឯណា!!

តើអ្នកជាមនុស្សចូលចិត្តនិយាយច្រើន ឬនិយាយតិច? មិនបាច់ប្រាប់ ក៏យើងអាចដឹងដែរថា អ្នកចូលចិត្តនិយាយច្រើន គឺមិនចេះហត់ពេលបានជួបមនុស្សច្រើន ដូចជានៅក្នុងពិធីជប់លៀង ឬក្នុងព្រឹត្តិការជួបជុំអ្វីមួយ ចំណែកមនុស្ស ដែលចូលចិត្តស្ងប់ស្ងាត់វិញ មានកម្លាំងច្រើន ពេលគេនៅតែម្នាក់ឯង ឬក្នុងចំណោមមនុស្សតែពីរបីនាក់ ដែលគេចូលចិត្ត។

 

 

 

មនុស្សទាំងពីរប្រភេទនេះ អ្នកប្រាកដជាធ្លាប់ជួបច្រើនហើយ ក្នុងមួយជីវិតនេះ ហើយអាចកំណត់យ៉ាងងាយថា អ្នកស្ថិតនៅក្នុងក្រុម មនុស្សប្រភេទមួយណា?។ អ្នកដែលចូលចិត្តនិយាយច្រើន ជាមនុស្សដែលមានកម្មវិធីជប់លៀងញឹកញាប់ ឬចេញក្រៅ ច្រើនជាងនៅផ្ទះ។ ចំណែកមិត្តដែលចូលចិត្តស្ងប់ស្ងាត់វិញ ជាមនុស្សដែលនៅតែសំងំ តែក្នុងផ្ទះអានសៀវភៅ មើលភាពយន្ត ឬធ្វើកិច្ចការតែម្នាក់ឯង។ ការនិយាយច្រើន គឺអាចបង្កើតបណ្ដាញទំនាក់ទំនងទូលំទូលាយ, សន្ទនាដោយគ្មានការស្ទាក់ស្ទើរ,​ ផ្សព្វផ្សាយភាពស្វាហាប់ទៅក្នុងសង្គមបានយ៉ាងល្អ​ និងមានគេស្គាល់និងចូលចិត្តច្រើន។

ប្រែសម្រួលដោយ៖ ពិសី

Related Articles