We TV Cambodia

អ្នកគួរទម្លាប់រស់នៅដោយមិនផឹកកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំង ដោយវិធីងាយៗ

អ្នកគួរទម្លាប់រស់នៅដោយមិនផឹកកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំង ដោយវិធីងាយៗ

ដោយ៖ស្រីពេជ្រ

មនុស្សភាគច្រើនពេលចង់បង្ហើយការងារ ឬពេលងងុយគេងច្រើនតែញុំាភេសជ្ជៈប៉ូវកម្លាំងឬការហ្វេ ខណៈពេលធ្វើការ ឬនៅសាលារៀន។ ប៉ុន្តែការប្រឆាំងនឹងការងងុយគេងដោយ ញុំាជាតិកាហ្វេអ៊ីនអាចប៉ះពាល់ដល់សុខភាពមិនចេះចប់។ ជាតិកាហ្វេអ៊ីន មិនត្រឹមតែកាត់បន្ថយការគេងរបស់អ្នកប៉ុណ្ណោះទេ ហើយថែមទាំងកាត់បន្ថយកម្រិតនៃការគេងធម្មតាក៏ដូចជាកាត់បន្ថយសមត្ថភាពគិតរបស់ខួរក្បាលផងដែរ។

ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដើម្បីប្រកបការងារ ឬរៀនសូត្រដោយមិនទទួលទានកាហ្វេ៖

១)កាត់បន្ថយការមើលទូរស័ព្ទឬកុំព្យូទ័រ

​អ្នកពិតជាពិបាកក្នុងការកាត់បន្ថយពេលវេលាក្នុងការប្រើប្រាស់ទូរសព្ទ័ ឬកុំព្យូទ័រ ព្រោះវាជាតម្រូវការអ្នកចាំបាច់ក្នុងការប្រកបការងារ ឬរៀនសូត្រ។ ដូច្នេះបើអាច អ្នកគួរកាត់បន្ថយពេលវេលាប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិចទាំងនោះ ព្រោះវាបង្កនូវហានិភ័យដល់ភ្នែករបស់អ្នក។ ជាក់ស្ដែង ៩៥% នៃជនជាតិអាមេរិកគឺមានហានិភ័យខ្លាំងនៃជំងឺម្ញូប។

២)ការញ៉ាំ

ការញុំាអាហារដែលគ្មានគុណភាពល្អ ធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង។ អ្នកព្យាយាមលាក់បាំងអារម្មណ៍នេះដោយការទទួលជាតិកាហ្វេអ៊ីនច្រើន ដែលធ្វើឱ្យអ្នកសកម្មក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ។ ដូចនេះ អ្នកគួរទទួលយកទម្លាប់នៃការញ៉ាំអាហារដែលផ្ដល់សុខភាពល្អ ដោយបន្ថែមផ្លែឈើ និងបន្លែទៅក្នុងរបបអាហាររបស់អ្នក។ ការស្រាវជ្រាវបាននិយាយថា បើអ្នកទទួលទានបន្លែ ផ្លែឈើវានឹងផ្ដល់សុខភាពល្អ ជាងអ្នកបរិភោគសាច់។

៣)ការទទួលទានទឹក

អ្នកមានអារម្មណ៍អស់កម្លាំង ជួនកាលដោយសារអ្នកខ្វះជាតិទឹកដោយមិនដឹងខ្លួន។ ដូច្នេះ វាចាំបាច់ណាស់ដែលអ្នកទទួលទានទឹក ទោះបីអ្នកមិនស្រេកក៏ដោយ ដោយជាធម្យមអ្នកគួរតែញុំាទឹក ៣ ឡីតក្នុងមួយថ្ងៃ។ នៅពេលដែលអ្នកញុំាទឹកបានគ្រប់គ្រាន់អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា ហើយពិតណាស់អ្នកមិនចាំបាច់ញុំាការហ្វេរក៏បាន។

៤)ទៅខាងក្រៅ

ពន្លឺព្រះអាទិត្យអាចជួយអ្នកអោយស្រស់ថ្លា ជាជាងនៅតែក្នងផ្ទះ ព្រោះពេលចេញក្រៅអ្នកអាចនឹងស្រេកទឹក ជាជាងត្រូវការការហ្វេរ។ ការពិតទៅធម្មជាតិនៅខាងក្រៅ គឺស្រស់ស្អាត រួមជាមួយពណ៌ធម្មជាតិនឹងផ្ដល់ឱ្យអ្នកនូវថាមពល និងនាំមកនូវអត្ថប្រយោជន៍សម្រាប់ភ្នែករបស់អ្នកផងដែរ។

៥)ទៅ​ដើរលេង

ក្នុងដំណាក់កាលនៃការគេងច្រើន វាល្អប្រសើរជាងមុនដើម្បីទទួលបានអង់ដូហ្វីនហូរ។ នៅពេលអ្នកចាប់ផ្តើមផ្លាស់ទីដោយការដើរ ប្រព័ន្ធសរសៃប្រសាទជួយកាត់បន្ថយភាពតានតឹងនិងបង្កើនកម្រិតថាមពលរបស់អ្នក។

៦)យកដង្ហើមជ្រៅ

អ្នកក៏អាចបង្កើនកម្រិតថាមពលរបស់អ្នកដោយដកដង្ហើមមួយៗ វែងៗ។ នៅពេលដែលអ្នកដកដង្ហើមបែបនេះ វាជួយកាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។

៧)ស្ដាប់តន្ត្រី

នៅពេលអ្នកស្ដាប់តន្ត្រីដែលអ្នកចូលចិត្តវាបញ្ចេញសារធាតុគីមីល្អ ៗ ជាច្រើននៅក្នុងខួរក្បាលរបស់អ្នកដែលផ្តល់ឱ្យអ្នកនូវថាមពល។

៨)ស្ករកៅស៊ូ

ការសិក្សាខ្លះបានបង្ហាញថាការទំពារស្ករកៅស៊ូអាចមានប្រសិទ្ធភាពក្នុងពេលគេងលក់។ នៅពេលអ្នកទំពាស្ករកៅស៊ូវាបង្កើនចរន្តឈាម ក៏ដូចជាធ្វើឱ្យតំបន់ជាក់លាក់នៃខួរក្បាលរបស់អ្នកសកម្មជាងមុន។

៩)ដំណេកពេលថ្ងៃ

នៅពេលគេងថ្ងៃ អាចជួយអ្នកឱ្យទទួលបានថាមពលឡើងវិញសម្រាប់ការងាររបស់អ្នកនិងកាត់បន្ថយការងងុយដេក។ ដូចនេះអ្នកមិនចាំំបាច់ញុំាកាហ្វេរ ឬភេសជ្ជៈប៉ូវកម្លាំងនោះទេ គ្រាន់តែអនុវត្តវិធីងាយៗខាងលើនេះ៕

Related Articles