We TV Cambodia

អ៊េមហួស! អ្នកចម្រៀងរ៉េប​ វណ្ណដា ត្រូវបានសែលកាត ប្រកាសផ្ដល់តំណែងធំ

អ៊េមហួស! អ្នកចម្រៀងរ៉េប​ វណ្ណដា ត្រូវបានសែលកាត ប្រកាសផ្ដល់តំណែងធំ

នាពេលបច្ចុប្បន្ននេះ ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ និងបានសណ្ដាប់នូវបទចម្រៀងរបស់តារាររ៉េបម្នាក់ គឺ លោក វណ្ណដា ហើយមែនទេ? បទចម្រៀងជាច្រើនបទរបស់តារារូបនេះ ហាក់បីដូចចាក់ដោតសាច់រឿងនៅក្នុងសង្គមយើង ដែលក្នុងនោះផងដែរ​ សឹងតែគ្រប់បទ​​ ទទួលបានការគាំទ្រ ពីសំណាក់មិត្តៗយុវវ័យយ៉ាងច្រើន។ យ៉ាងណាមិញលោក វណ្ណដា  ត្រូវបានប្រកាសជាទូតសុឆន្ទៈថ្មីបំផុតមួយរូបដែលតំណាងឱ្យក្រុមហ៊ុនសែលកាត។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ “Time to Rise” របស់តារាចម្រៀងរ៉េបរូបនេះ ដែលចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករក្នុងការ ក្នុងការជម្រុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជា ដើម្បីចែករំលែកទៅកាន់ពិភពលោក។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែកាត បានថ្លែងឱ្យដឹងថា ភាពជំនាញផ្នែកឌីជីថលរបស់សែលកាត ជាក្រុមហ៊ុនមោទនភាពរបស់ជាតិខ្មែរ និងមានកម្មសិទ្ធិ ១០០% ជាជនជាតិខ្មែរ នឹងញុំាងឱ្យក្រុមហ៊ុនក្លាយជាដៃគូដ៏សក្តិសមបំផុតសម្រាប់ វណ្ណដា ដែលកំពុងតែខិតខំជម្រុញឱ្យអាជីពរបស់គាត់កាន់តែរីកចម្រើនទៅមុខថែមទៀត។

រីឯកញ្ញា ម៉ម ឡូរ៉ា ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ផលិតកម្មបារមី បានមានប្រាប់ឱ្យដឹងដែរថា វណ្ណដា តែងតែគិតគូរជានិច្ចក្នុងការតបស្នងទៅកាន់សហគមន៍ និងប្រជាជាតិរបស់គាត់ហើយទន្ទឹមនឹងនោះ គាត់ក៏ជាអ្នកគាំទ្រដ៏សកម្មម្នាក់ក្នុងការចូលរួមការងារផ្នែកសប្បុរសធម៌ និងគម្រោងផ្តួចផ្តើមជាច្រើនទៀត ដោយក្នុងនោះរួមមានការប្រើអាល់ប៊ុមថ្មីរបស់គាត់ $ KULL ក្នុងការស្វែងរកថវិការសំរាប់គ្រួសារខ្សត់ខ្សោយ។ មូលនិធិសប្បុរសធម៌ $KULL គឺជាការលក់អាវយឺតដែលបោះពុម្ភ limited edition ជាច្រើនរាប់រយជូនទៅដល់អ្នកគាំទ្រ ដើម្បីរៃអង្គាសថវិកា សម្រាប់គ្រួសារទីទាល់ក្រនៅខេត្តព្រះវិហារ។

អត្ថបទដោយ៖ ​ពិសី

Related Articles