We TV Cambodia

អ៊ឺរ៉ង់បង្ខំចិត្តសុំជំនួញពី IMF ៥ពាន់លានដុល្លារខណះកូវីឌ១៩ មិនធូរស្បើយ

អ៊ឺរ៉ង់បង្ខំចិត្តសុំជំនួញពី IMF ៥ពាន់លានដុល្លារខណះកូវីឌ១៩ មិនធូរស្បើយ

រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអ៊ឺរ៉ង់កាលពីថ្មីៗបានបង្ហោះសារតាម បណ្តាយ Twitter នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០នៅល្ងាចនេះថា ស្នើសុំជំនួយហិរញ្ញវត្ថុជាបន្ទាន់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលលោក COVID-19 ដែលកំពុងលុកលុយយ៉ាងខ្លាំង លើសាធារណរដ្ឋអ៉ីស្លាមមួយនេះ។

បើតាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្វារីហ្វ (Mohammad Javad Zarif បានធ្វើការស្នើរសុំពី មូលនីធិ IMF។

លោក Zarif បានលើកឡើងនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះដូច្នេះថា «នាយកគ្រប់គ្រង IMF លោកស្រី គ្រីស្តាលីណា ហ្សកហ្ស៊ីវ៉ា (Kristalina Georgieva) ធ្លាប់បានកត់សម្គាល់ថា បណ្ដាប្រទេសដែលរងផលប៉ះពាល់ដោយ COVID-19 នឹងទទួលបានការគំាទ្រ តាមរយៈកម្មវិធីផ្ដល់ហិរញ្ញវត្ថុបន្ទាន់ (Rapid Financing Instrument)។ ដូច្នេះហើយធានាគារកណ្ដាលរបស់យើង បានស្នើសុំជំនួយពីកម្មវិធីហិរញ្ញវត្ថុនេះ»

គួរបញ្ជាក់ថា បើតាមលោក អាប់ឌុលណាសឺ ហឹមម៉ាធី (Abdolnaser Hemmati) ដែលជាប្រធានធនាគារកណ្ដាលអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់បានស្នើសុំជំនួយហិរញ្ញវត្ថុ (ជាប្រភេទកម្ចីសម្បទានបន្ទាន់) ប្រមាណ ៥ពាន់លានដុល្លារអាមេរិកពី IMF ដើម្បីជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 ដែលផ្ដាច់ជីវិតប្រជាជនអ៉ីរ៉ង់ ៣៥៤នាក់ និងឆ្លងជាង ៩,០០០នាក់គិតត្រឹមថ្ងៃពុធម្សិលមិញ៕

Related Articles