We TV Cambodia

អ៊ីស្រាអែល និងសហរដ្ឋអាមេរិករួមគ្នាបង្កើតបច្ចេកវិទ្យាថាមពលទឹក

អ៊ីស្រាអែល និងសហរដ្ឋអាមេរិករួមគ្នាបង្កើតបច្ចេកវិទ្យាថាមពលទឹក
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល (ប្រភព៖ Google)

សាកលវិទ្យាល័យ Ben Gurion នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបង្កើតសមាគមមួយដែលដឹកនាំដោយសាលវិទ្យាល័យ Ben Gurion និងសាកលវិទ្យាល័យ Northwestern របស់សហរដ្ឋអាមេរិក នៃរដ្ឋអ៊ីលីណយ ដើម្បីអភិវឌ្ឃន៍បច្ចេកវិទ្យាថ្មីដែលនឹងជួយដោះស្រាយបញ្ហាទឹកក្នុងពិភពលោក។

កម្មវិធីកិច្ចសហការអន្តរជាតិនេះត្រូវបានគេឲ្យឈ្មោះថា មជ្ឈមណ្ឌលស្រាវជ្រាវថាមពលទឹក ដែលមានថវិកាសរុបចំនួន ២១,៤លានដុល្លារ។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏ទទួលបានជំនួយឥតសំណងចំនួន ៩,២លានដុល្លារក្នុងរយៈពេល ៥ឆ្នាំពីនាយកដ្ឋានថាមពលសហរដ្ឋអាមេរិក និងក្រសួងថាមពលអ៊ីស្រាអែលផងដែរ។

ការច្នៃប្រព័ន្ធទឹកនៅអ៊ីស្រាអែល (ប្រភព៖ Google)

សូមបញ្ជាក់ថា កិច្ចសហការនេះផ្ដោតសំខាន់ទៅលើគម្រោង៣គឺ ការផ្គត់ផ្គង់ទឹក និងប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធិភាព, ការប្រើប្រាស់ទឹកដែលប្រើរួច និងការស្ដារធនធានទឹកឡើងវិញ, រួមជាមួយការបង្កើតប្រព័ន្ធថាមពលទឹកផងដែរ។

យោងតាមសាកលវិទ្យាល័យ Ben Gurion បានបញ្ជាក់បន្ថែមថា កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍បច្ចេកវិទ្យានឹងឈានដល់ការសាកល្បងនៅឯស្ថានីយ៍ទឹក និងកាកសំណល់ទាំងនៅអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ បន្ទាប់ពីស្រាវជ្រាវ និងសាកល្បងឲ្យបានច្បាស់លាស់ បច្ចេកវិទ្យាថ្មីអាចនឹងត្រូវបានអនុវត្តនៅទូទាំងពិភពលោកតែម្ដង។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles