We TV Cambodia

អ៊ីតាលី៖ សម្រេចបញ្ចូលនិស្សិតពេទ្យ ១ម៉ឺននាក់ ឲ្យចូលបម្រើការ ទប់ស្កាត់ កូវីដ១៩ ដោយមិនបាច់ប្រឡង

អ៊ីតាលី៖ សម្រេចបញ្ចូលនិស្សិតពេទ្យ ១ម៉ឺននាក់ ឲ្យចូលបម្រើការ ទប់ស្កាត់ កូវីដ១៩ ដោយមិនបាច់ប្រឡង
រូបភាពឯកសារ

អ៊ីតាលីគឺជាប្រទេសមួយ ដែលទទួលរងផលប៉ះពាល់ខ្លាំង លំដាប់លេខពីលើពិភពលោក បន្ទាប់ពី​ប្រទេសចិន។ មកទល់ពេលនេះ អត្រានៃអ្នកស្លាប់ និង ឆ្លងនៅតែបន្ដកើនឡើងជារៀងរាល់ថ្ងៃ ដែលមិនទាន់មានវិធានការទប់ស្កាត់ណា រឹងមាំនៅឡើយទេ។ ហេតុដូច្នេះហើយ ថ្មីៗនេះ រដ្ឋាភិបាល បានចេញសេចក្ដីសម្រេចយ៉ាងប្រញាប់ប្រញាល ដោយដាក់និស្សិតពេទ្យចំនួន ១ម៉ឺននាក់ ឲ្យចូលបម្រើការ ដោយមិនបាច់ឆ្លងកាត់ប្រឡងចុងក្រោយ (final exam) ។

លោក Gaetano Manfredi រដ្ឋមន្ត្រីសាកលវិទ្យាល័យ និងស្រាវជ្រាវរបស់ប្រទេសអ៊ីតាលី បានលើកឡើងថា រដ្ឋាភិបាល​នឹងអនុញ្ញាតឲ្យ និស្សិតពេទ្យដែលនឹងបញ្ចប់ការសិក្សាផ្នែកឱសថក្នុងឆ្នាំនេះ អាចចាប់ផ្តើមធ្វើការពីចន្លោះ ៨ ទៅ ៩ខែមុនកាលវិភាគហើយក៏ត្រូវបានលើកលែង​ការប្រលងផ្សេងៗ។

គូសបញ្ជាក់ផងដែរថានៅក្នុងប្រទេសអ៊ីតាលី មកទល់ពេលនេះ មានមនុស្ស ២១៥៨នាក់ត្រូវបានស្លាប់ដោយសារមេរោគ កូវីដ១៩ ចាប់​តាំងពីមានការ ផ្ទុះឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ខណៈចំនួនករណីឆ្លងបានកើនឡើងដល់ ២៧ ៩៨០នាក់។

ដោយ៖ Stince

Related Articles