We TV Cambodia

អំបិលខេត្តកំពត-កែបកំពុងប្រមូលផល ដោយទទួលទិន្នផល និងតម្លៃល្អប្រសើរ

អំបិលខេត្តកំពត-កែបកំពុងប្រមូលផល ដោយទទួលទិន្នផល និងតម្លៃល្អប្រសើរ

ដោយ៖ពេជ្រ

ភ្នំពេញ៖ មន្ត្រីជំនាញបានឱ្យដឹងថា ការងារផលិតអំបិលសម្រាប់ឆ្នាំថ្មីដើមឆ្នាំ២០២១នេះ ប្រជាកសិករខេត្តកំពត-កែប កំពុងចាប់ផ្ដើមប្រមូលផលអំបិលជាបណ្ដើរៗហើយ ដោយ មានកន្លែងខ្លះ ទើបប្រមូលផលបានម្ដង កន្លែងខ្លះបានពីរដង និងមានកន្លែងខ្លះទៀត ជិតចាប់ផ្ដើមប្រមូលផល។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានមានប្រសាសន៍ថា ការផលិតអំបិលកាលពីឆ្នាំ ២០២០សម្រាប់ខេត្តកំពត-កែប ទិន្នផលអំបិលខ្ពស់ ប្រមូលបានជិត១០ម៉ឺនតោនដែលអាច គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ ។បើគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ មានសល់អំបិលក្នុងឃ្លាំងប្រហែលជាង១ម៉ឺនតោន ដើម្បីបន្ដផ្គត់ផ្គង់ទៅឆ្នាំថ្មី ។

លោកប្រធានបញ្ជាក់ថា បច្ចុប្បន្នអំបិលចំនួន៥០គីឡូក្រាម ប្រភេទលេខ១ មានតម្លៃ ចន្លោះពី១ម៉ឺន២ពាន់រៀលទៅ១ម៉ឺន២ពាន់៥រយរៀល ប្រភេទលេខ២ តម្លៃ១ម៉ឺនរៀល និងប្រភេទលេខ៣ តម្លៃចន្លោះពី៨ពាន់ទៅ៩ពាន់រៀល៕

ប្រភព៖ AKP

 

Related Articles