We TV Cambodia

អួលទ្រូង ឈឺចាប់ជំនួស ក្រោយលឺសម្ដី ក្មេងស្រីត្រូវស្ត្រីម្នាក់ឆូតមុខ សួរទៅកាន់ម្ដាយប៉ុន្មានឃ្លានេះ

អួលទ្រូង ឈឺចាប់ជំនួស ក្រោយលឺសម្ដី ក្មេងស្រីត្រូវស្ត្រីម្នាក់ឆូតមុខ សួរទៅកាន់ម្ដាយប៉ុន្មានឃ្លានេះ

ប្រិយមិត្តប្រាកដជានៅចាំរឿងរ៉ាវដ៏រន្ធត់មួយ កើតឡើងទៅលើកុមារីអាយុ ៥ឆ្នាំម្នាក់ ដែលត្រូវបានស្ត្រីចិត្តឃោរឃៅ សាហាវម្នាក់យកកាំបិតទៅឆូតមុខកុមារីធ្វើឲ្យរងរបួស បញ្ជូនទៅមន្ទីពេទ្យភ្លាមៗតែម្ដង។ បើគិតមកទល់ពេលនេះ ហេតុការណ៏នោះគឺរយះពេល៤ខែមកហើយ។ យ៉ាងណាមិញ បន្ទាប់ពីព្យាបាលបានជាសះស្បើយរួចហើយ កុមារីរងគ្រោះរូបនេះ ក៏មានសុភាពល្អ តែក៏នៅមានស្លាកស្នាមនៅលើផ្ទៃមុខ ពីការឆូតដោយកំបិតផងដែរ។ ដោយឡែកកាលពីពេលថ្មីៗនេះ​គណនីឈ្មោះ Kimlean Hong ដែលត្រូវជាម្ដាយ​​​​ក្មេងស្រីរូបនេះ បានបង្ហោះរូបកូនស្រី ព្រមទាំងភ្ជាប់ជាមួយសារយ៉ាងក្ដុកក្ដួលដូច្នេះថា៖

កូនសួររាល់ថ្ងៃថា«ម៉ាក់មុខអូនពេលណាស្អាតដូចមុនវិញ? ម៉ាក់ឆ្លើយមិនរួចបានត្រឹមតែស្រក់ទឹកភ្នែក ព្រោះម៉ាក់ក៏មិនដឹងថាពេលណាដែរ ឲ្យម៉ាក់សុំទោសដែលមើលថែកូនមិនបានល្អ គ្មានថ្ងៃណាដែលម៉ាក់មិនយំអាណិតកូនទេ«។

ទន្ទឹមគ្នានេះដែរ បន្ទាប់ពីម្ដាយកុមារីរូបនេះ បានបង្ហោះសារប៉ុន្មានឃ្លានេះរួច ក៏មានមហាជន និងអ្នកលេងបណ្ដាញង្គមជាច្រើន បានបង្ហាញអារម្មណ៍អាណិតអាសូរដល់ក្មេងស្រីរូបនេះគ្នា មិនគួរណានៅក្មេងវ័យ តែត្រូវមកជួបរឿងយ៉ាងដូច្នេះនោះទេ។ គួរជម្រាបផងដែរថា ស្ត្រីដែលបានយកកាំបិតឆូតមុខកុមារីអាយុ ៥ឆ្នាំរូបនេះ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១២ឆ្នាំ និងសងប្រាក់ចំនួន ២០០លានរៀលផងដែរ។

អត្ថបទដោយ៖ ​ពិសី

Related Articles