We TV Cambodia

អូស្រា្តលី នឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា

អូស្រា្តលី នឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានទទួលជួប  ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឯកអគ្គរាជទូតអូស្រ្ដាលី បានជម្រាប ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជាថា អូស្រ្ដាលីនឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជា ទោះបីក្នុងស្ថានភាពលំបាកក្នុងវិបត្តកូវីដ-១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បានកើនឡើងប្រមាណ ៦០%។

បន្ថែមពីនេះទៅទៀតនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ នូវគម្រោង CAVAC ដែលភាគីអូស្រ្ដាលីបានគាំទ្រ ដែលហ្វឹកហ្វឺនកសិករខ្មែរប្រមាណ ២០០០នាក់ក្នុងវិស័យអេឡិចត្រូនិចដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ។

អត្ថបទដោយ៖ ​ពិសី

Related Articles