We TV Cambodia

អូស្ត្រាលី សន្យានឹងផ្ដល់កម្មវិធីគ្រប់គ្រងធនធានទឹក (Software EWater Source) ដល់កម្ពុជា

អូស្ត្រាលី សន្យានឹងផ្ដល់កម្មវិធីគ្រប់គ្រងធនធានទឹក (Software EWater Source) ដល់កម្ពុជា

អូស្ត្រាលី សន្យានឹងផ្ដល់កម្មវិធីគ្រប់គ្រង​ធនធានទឹក (Software eWater Source) ដល់កម្ពុជា ដើម្បីឲ្យការគ្រប់គ្រង​ធនធានទឹក​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ។ នេះបើយោងតាមជំនួបរវាងលោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំកម្ពុជា ជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក។

ជំនួបរវាងលោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំកម្ពុជា ជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក

​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​​កម្ពុជា លោក Pablo Kang ​បាន​សន្យាថា នឹងផ្តល់ជូន​នូវ​កម្មវិធី Software eWater Source ដែលជា​កម្មវិធី​ធ្វើ​ម៉ូ​ឌែ​ល​គ្រប់គ្រង​ធនធានទឹកដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្រាប់​ប្រើប្រាស់​ក្នុងការ​ចងក្រង ត្រួតពិនិត្យ និង​គ្រប់គ្រង​ធនធានទឹក​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។

​ឯកឧត្តមបន្តថា អូស្ត្រាលីប្តេជ្ញាចិត្ត​បន្ត​រួមចំណែកក្នុងការជួយឱ្យ​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​វិស័យ​ធនធានទឹក មាន​ការវិវត្ត​រីកចម្រើន​តទៅ​មុខ​។ លើសពីនេះ សម្រាប់​ទិសដៅ​បន្ត ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង DFAT ដោយមាន​ការគាំទ្រ​បច្ចេកទេស​ពី CAVAC និង eWater នឹង​ពិភាក្សាគ្នា​លម្អិត​បន្ថែមទៀត អំពី​គម្រោង​ជាក់លាក់សម្រាប់​វិស័យ​ធនធានទឹក​នៅ​កម្ពុជា ។​

ជំនួបរវាងលោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំកម្ពុជា ជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក

ទន្ទឹមនេះ ឯកឧត្តម លឹម គានហោ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​អូស្ត្រាលីដែល​បាន​ជួយ​គាំទ្រ​ដល់​ការកសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​ដោយឡែក​សម្រាប់​វិស័យ​ធនធានទឹក ដែលជា​ផ្នែក មួយ​ដ៏​សំខាន់ រួមចំណែក​ទ្រទ្រង់​ដល់​ការលូតលាស់​សេដ្ឋកិច្ចជាតិ​។

​សូមបញ្ជាក់ថា គិតមកដល់​ពេល​នេះ រាជរដ្ឋាភិបាល​អូស្ត្រាលី បាននិង​កំពុង​ជួយ​ដល់​កម្ពុជាលើ​គម្រោង CAVAC ជំហានទី១ ឆ្នាំ (២០១០-២០១៥) បាន​អនុវត្តន៍​នៅ​ខេត្តកំពត ខេត្តតាកែវ និង​ខេត្តកំពង់ធំ និង​គម្រោង CAVAC ជំហានទី២ ឆ្នាំ (២០១៦-២០២១) កំពុង​អនុវត្តន៍​នៅ​ខេត្តតាកែវ ខេត្តកណ្តាល និង​ខេត្តព្រៃវែង​។

អត្ថបទដោយ៖ Nevin

Related Articles