We TV Cambodia

អូស្ត្រាលីមួយហើយ ដែលសម្រេចបើកសាលាឡើងវិញកាលពីថ្ងៃចន្ទម្សិលមិញ ទោះបីជាអ្នកឆ្លងមិនទាន់ជាសះស្បើយអស់ក៏ដោយ

អូស្ត្រាលីមួយហើយ ដែលសម្រេចបើកសាលាឡើងវិញកាលពីថ្ងៃចន្ទម្សិលមិញ ទោះបីជាអ្នកឆ្លងមិនទាន់ជាសះស្បើយអស់ក៏ដោយ
ការបើកសាលារៀនឡើងវិញក្នុងប្រទេសអូស្ត្រាលី (ប្រភព៖ Google)

អូស្ត្រាលីបានសម្រេចបើកសាលារៀនឡើងវិញហើយកាលពីថ្ងៃចន្ទម្សិលមិញនេះ ប៉ុន្តែឪពុកម្ដាយ និងអាណាព្យាបាលរបស់សិស្សមួយចំនួនបាននិយាយថា ពួកគេមិនទាន់អនុញ្ញាតឲ្យកូនៗរបស់ពួកគេត្រឡប់ទៅសាលារៀនវិញនោះទេ។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល Victoria និង NSW បានប្រកាសបន្ធូរបន្ថយការរឹតបន្តឹងក្នុងការទប់ស្កាត់ជំងឺ COVID-19 ក្នុងប្រទេសអូស្រ្តាលី និងបានបើកឲ្យសាលារៀនសម្រាប់និស្សិតចូលរៀនវិញកាលបីថ្ងៃចន្ទ។ ចំណែក សិស្សថ្នាក់តូចៗវិញ នឹងត្រៀមចូលរៀននៅថ្ងៃទី៩ ខេមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

ការបើកសាលារៀនឡើងវិញក្នុងប្រទេសអូស្ត្រាលី (ប្រភព៖ Google)

ទោះបីជាយ៉ាងណា លោក Parmar បានចាប់ផ្តើមដាក់ញត្តិមួយដែលមានហត្ថលេខាជាង ៧០០០ ដែលបានជជែកតវ៉ាសម្រាប់នាយកដ្ឋានអប់រំ NSW ដើម្បីអនុញ្ញាតឱ្យឪពុកម្តាយចិត្ត ថាតើពួកគេព្រមឲ្យកូនរបស់ពួកគេត្រឡប់ទៅសាលារៀនវិញដែរ ឬអត់។

គូសបញ្ជាក់ផងដែរថា អូស្រ្តាលីមានអ្នកឆ្លង COVID-19 ចំនួន ៧,១២៦នាក់ អ្នកស្លាប់ចំនួន ១០២នាក់ និងអ្នកជាសះស្បើយចំនួន ៦,៥៥២នាក់។ មិនតែប៉ុណ្ណោះ អូស្រ្តាលីក៏នៅតែបន្តរកឃើញអ្នកឆ្លងជាបន្តបន្ទាប់ផងដែរ តែប្រទេសនេះនូវតែសម្រេចចិត្តបើកសាលារៀនដដែល។

អត្ថបទដោយ៖ Nevin

Related Articles