We TV Cambodia

អឺរ៉ុបផ្ដល់ថវិកាជិត ៥០០លាន ដើម្បីជួយកម្ពុជាពីការប៉ះពាល់ដោយសារ COVID-19

អឺរ៉ុបផ្ដល់ថវិកាជិត ៥០០លាន ដើម្បីជួយកម្ពុជាពីការប៉ះពាល់ដោយសារ COVID-19
សហភាពអឺរ៉ុប (ប្រភព៖ Google)

សហភាពអឺរ៉ុបនឹងផ្ដល់ថវិកាប្រមាណ ៥០០លានដុល្លារដល់កម្ពុជា ដើម្បីជួយដល់សេដ្ឋកិច្ច និងដោះស្រាយបញ្ហាផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារ COVID-19 នេះបើយោងតាមការប្រកាសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃទី១១ មិ្សលមិញនេះ។

ថវិកាសម្រាប់ជួយដល់កម្ពុជានេះដែរ គឺជាជំនួយឥតសំណង និងជាប្រាក់កម្ចី ដែលសហភាពអឺរ៉ុបបានគៀកគររួមគ្នាជាមួយបណ្ដារដ្ឋជាសមាជិក ស្ថាប័នហិរញ្ញវត្ថុ និងទីភ្នាក់ងារអនុវត្តនានា ដើម្បីយកមកជួយកម្ពុជា។

រោងចក្រជាច្រើនបានបិទដោយសារតែផលប៉ះពាល់ពី COVID-19 (ប្រភព៖ Google)

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បានមាន​ប្រសាសន៍​ថា បណ្ដាប្រទេសអឺរ៉ុបទាំងអស់ត្រូវសាមគ្គីគ្នា និងរួមគ្នាជាមួយកម្ពុជា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ និងកាត់បន្ថយផលប៉ះពាល់នៃ COVID-19 ទៅលើជីវភាពរបស់ប្រជាជនទូទៅ។

លោកជំទាវ Carmen Moreno និងសម្ដេច ហ៊ុន សែន (ប្រភព៖ Google)

ការជួយរបស់សហភាពអឺរ៉ុប គឺផ្ដោតទៅលើវិស័យសំខាន់ៗមួយចំនួនដូចជា៖ ការបង្កើន​សមត្ថភាព​ស្រាវជ្រាវ និង​ធ្វើតេស្ត, គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល។ ក្រៅពីនោះ គឺជួយដល់ពលករ និង​ពលករ​ទេសន្តរប្រវេសន៍ ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​ការ​រួម​ចំណែក​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​វិបត្តិ​មីក្រូហិរញ្ញវត្ថុ​ផងដែរ។

កម្មករជាច្រើនបានបាត់បងការងារដោយសារ COVID-19 (ប្រភព៖ Google)

សូមរំលឹកផងដែរថា ចាប់តាំងពីមានការផ្ទុះការរីករាលដាល COVID-19 ក្នុងប្រទេសកម្ពុជាមក បណ្ដាប្រទេសជាច្រើនបានផ្ដល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជាដូចជា៖ សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, ចិន, អូស្ត្រាលី, ជប៉ុន និងបណ្ដាប្រទេសមួយចំនួនទៀត។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles