We TV Cambodia

អាហារ ៣ប្រភេទ ល្អសម្រាប់សុខភាពភ្នែក

អាហារ ៣ប្រភេទ ល្អសម្រាប់សុខភាពភ្នែក
រូបភាពតំណាង ( ប្រភពៈ Google )

ភ្នែក ជាវត្ថុដ៏មានតំលៃបំផុតសំរាប់មនុស្សយើង ព្រោះថា ភ្នែកអាចឱ្យយើង មើលឃើញនូវ
អ្វីៗទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាតនេះ។ ដូច្នេះហើយ យើងត្រូវតែ ថែរក្សាសុខ
ភាពភ្នែក ឱ្យបានល្អ។

ដើម្បីទទួលបាន នូវសុខភាពភ្នែកល្អ គ្មានជំងឺឆ្លងផ្សេងៗ លោកអ្នក  ចំាបាច់ត្រូវទទួលទាន
អាហារដូចខាងក្រោមនេះ ៖

១/ បន្លែបៃតង

បន្លែបៃតង ( ប្រភពៈ Google )

គ្រប់បន្លែបៃតងទាំងអស់សុទ្ធតែ សម្បូរទៅដោយ វីតាមីនជាច្រើនប្រភេទ និង មានផ្ទុកនូវសារធាតុ ការ៉ូថេននូដ នូត្រេន  ឡូថេន ខ្ពស់ ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺភ្នែក របស់លោកអ្នក បានយ៉ាងល្អ។

២/ ស៊ុត (ពងមាន់)

ស៊ុតមាន់ ( ប្រភពៈ Google )

ស៊ុត មានផ្ទុកទៅដោយសារធាតុ   សាយស្ថេន និង ស៊ុយផួ​​ (cysteine and sulphur) ខ្ពស់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និងធ្វើឱ្យកែវភ្នែករបស់លោកអ្នកមើលឃើញបានឆ្ងាយ។ ជាពិសេស វាមានផ្ទុកនូវសារធាតុឡូថេន (lutein) ដែលអាចជួយកាត់បន្ថយនូវភាពចាស់ជរា  នៃភ្នែករបស់លោកអ្នកបានដែរ។

៣/ ផ្លែការ៉ុត

ការ៉ុត ( ប្រភពៈ Google )

ការ៉ុត ជាប្រភេទបន្លែមួយ ដ៏មានសារសំខាន់បំផុត សំរាប់សុខភាពភ្នែក។ ការ៉ុតសម្បូរ ទៅដោយសារធាតុ ចិញ្ចឹម និង វីតាមីនជាច្រើនប្រភេទ ដែលជួយការពារភ្នែកទំាងស្រុង
ពីជំងឺផ្សេងៗ។ សូមទទួលទានស៊ុត និង បន្លែបៃតងឱ្យបានច្រើន ដើម្បីសុខភាពភ្នែករបស់លោកអ្នក៕

 

អត្ថបទៈ គឹមសួ

Related Articles