គ្រប់គ្នាធ្លាប់មានអារម្មណ៍ហេវហត់ និងអស់កម្លាំងដែរឬទេ? ជាការពិតណាស់ អាការៈនេះអាចជារោគសញ្ញានៃជំងឺស្លេកស្លាំង (Anemia)។ ជំងឺស្លេកស្លាំងនេះ កើតឡើងនៅពេលដែលកោសិកាឈាមក្រហម (RBC) យើងមានកម្រិតទាប។ យើងអាចបង្កើនកម្រិតកោសិកាឈាមក្រហម ដោយការញ៉ាំនូវអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមទាំងនេះ រួមមាន៖
១. ជាតិដែក
អាហារទាំងនេះ រួមមាន៖
- សាច់ក្រហម ដូចជាសាច់គោ សាច់ជ្រូក
- ថ្លើម ក្រលៀន
- បន្លែបៃតង និងផ្លែឈើក្រៀម
- ស៊ុតក្រហម
២. វីតាមីន B-12
អាហារដែលសម្បូរទៅដោយវីតាមីន B-12 មានដូចជា៖
- សាច់ក្រហម ដូចជាសាច់គោ សាច់ជ្រូក
- ត្រី
- ទឹកដោះគោ និងឈឺស
- ស៊ុត
៣. អាស៊ីដហ្វូលិក (Folic Acid)
អាហារដែលសម្បូរទៅដោយវីតាមីន B-9 (អាស៊ីដហ្វូលិក) រួមមាន៖
- សណ្ដែក
- បន្លែបៃតង ដូចជាស្ពៃខ្មៅ
- សណ្ដែកបារាំង
- គ្រាប់ធញ្ញជាតិ
៤. វីតាមីន A
អាហារ ដែលសម្បូរទៅដោយវីតាមីន A មានដូចជា៖
- ដំឡូងជ្វា
- ការ៉ុត
- ម្ទេស
- ផ្លែឈើ ដូចជាឪឡឹក និងទំពាំងបាយជូរ។
