We TV Cambodia

អាហារមានរសជាតិឆ្ងាញ់គឺមកពីការផ្សំគ្រឿង ប៉ុន្តែមិនមែនចេះតែដាក់នោះទេព្រោះវាក៏អាចបង្ករ គ្រោះថ្នាក់បានដែរ ?

អាហារមានរសជាតិឆ្ងាញ់គឺមកពីការផ្សំគ្រឿង ប៉ុន្តែមិនមែនចេះតែដាក់នោះទេព្រោះវាក៏អាចបង្ករ គ្រោះថ្នាក់បានដែរ ?
រូបភាពតំណាង

អាហារ​ដែល​ឈ្ងុយឆ្ងាញ់​ត្រូវ​ផ្សំ​ឡើង​ពី​គ្រឿងច្រើន​មុខ បូករួម​ជាមួយ​បន្លែ​សាច់។ តែ​ចំពោះ​ការ​ប្រើប្រាស់​គ្រឿង​ផ្សំ​ដូចជា​អំបិល ស្ករ ប៊ីចេង​ ច្រើន ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ពិសេស​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​មិន​ល្អ​ស្រាប់។

អំបិល ( ប្រភព ៖ Google)

​ការ​បង់​គ្រឿង​មិន​បាន​គិត​ពី​សុខភាព អាច​នាំ​គ្រោះថ្នាក់​ ជា​ធម្មតា​រសជាតិ​ម្ហូប​ខ្មែរយើង​អាច​ប្រើ​អំបិល​ច្រើន​ជាង គ្រឿង ២ មុខ​ទៀត ហើយ​នេះ​អាច​ថា​ជា​គ្រឿង​ផ្សំ​ផ្ដល់​ផល​ប៉ះពាល់​ជាង​គេ។ កាលណា​អាហារ​ប្រៃ​អាច​បណ្ដាល​ឲ្យកើត​មាន​ជំងឺ​លើសសម្ពាធ​ឈាម ជំងឺ​បេះ​ដូង និង​ជំងឺគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ទោះ​ជា​មិនឈឺ តែបើ​ញ៉ាំ​ប្រៃ​ជ្រុល​ក៏​ចេញរោគសញ្ញា ឈឺក្បាល នោមញឹក ស្ងួតមាត់ចេះតែស្រេកទឹក បាត់បង់សមត្ថភាពខួរក្បាល។

ស្ករស ( ប្រភព ៖ Google)

ចំណែក​ស្ករ​វិញ​ក្នុង​ម្ហូប​មិន​សូវ​ជា​និយម​ឡើយ ហើយ​បើ​ប៉ះពាល់​ក៏​ចំពោះ​តែ​អ្នក​ទឹកនោម​ផ្អែម និង​កំពុង​លើស​ជា​តិស្ករ​តែ​ប៉ុណ្ណោះ ដូចនេះ​បើ​គ្រួសារ​ណា​មាន​ជំងឺ​ណា គ្រាន់តែ​កាត់បន្ថយ​បាន​ហើយ ទើប​មិន​នាំ​បញ្ហា។

ប៊ីចេង ( ប្រភព ៖ Google)

ចំពោះ​ប៊ីចេង​វិញ ក៏​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដែរ ហើយ​មាន​ការ​លើកឡើង​ថា ប៊ីចេង​នាំ​ឲ្យ​ពុក​ឆ្អឹង ឈឺក្បាល វិលមុខ ក្អួត ចង្អោរ ក៏​មិនមែន​ជា​ការ​ពិត​ដែរ ពោល​វា​គ្រាន់តែ​ជា​គ្រឿង​បន្ថែម​រសជាតិ​ធម្មតា​ប៉ុណ្ណោះ។ បើ​គិត​ថា​ខ្លួន​ឯង​ប្រតិកម្ម​ដូចជា ឈឺក្បាល បែកញើស វិល​មុខ ស្ពឹក​ដៃ​ជើង ឬ​កន្លែង​ផ្សេង ឈឺ​ទ្រូង ក្អួត ចង្អោរ គួរ​ចៀសវាង​អាហារ​មាន​ជាតិ​ប៊ីចេង​ទៅ។

 

ប្រែសម្រួលអត្ថបទ ៖ គឹមសួ

Related Articles