We TV Cambodia

អាហារមានជាតិអាស៊ីត ៧ មុខជួយសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព

អាហារមានជាតិអាស៊ីត ៧ មុខជួយសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព

អាហារដែលសម្បូរសារធាតុចិញ្ចឹមហើយមានជាតិជូរដែលអាចជួយសម្រកទម្ងន់មានដូចខាងក្រោម៖

១. ក្រូចឆ្មារ

ក្រូចឆ្មារមានអាស៊ីតរសជាតិជូរ។ សារធាតុនេះនិងវីតាមីនសេជួយឱ្យអ្នកស្រកទម្ងន់បានរហ័ស។ អាស៊ីតនៃក្រូចឆ្មារមានប្រសិទ្ធិភាពបំបែកជាតិខ្លាញ់ទប់ស្កាត់ការស្រូបយកជាតិស្ករបង្កើនអត្រារំលាយអាហារកម្ចាត់ជាតិខ្លាញ់ចេញពីរាងកាយ។

រូបភាពតំណាង

២. ក្រូចថ្លុង

ក្រូចថ្លុងគឺជួយបង្កើនភាពធន់ទ្រាំជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺនិងជួយដល់ការសម្រកទម្ងន់។ក្រូចថ្លុងមានជាតិសរសៃខ្ពស់មានសមត្ថភាពស្រូបយកទឹកក្នុងក្រពះនិងបង្កើតអារម្មណ៍ឆ្អែតកាត់បន្ថយចំណង់អាហារ។

៣.​ ទឹកដោះគោជូរ

ទឹកដោះគោយ៉ាអួមានប្រូតេអ៊ីនកាល់ស្យូមវីតាមីននិងមីក្រូវិលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ការប្រើប្រាស់ទឹកដោះគោយ៉ាអួគ្មានជាតិស្ករឬស្ករទាបគឺជាវិធីមួយជួយអ្នកឱ្យប្រសើរឡើងនូវការរំលាយអាហារសម្អាតពោះវៀននិងកាត់បន្ថយខ្លាញ់ក្បាលពោះប្រកបដោយប្រសិទ្ធភាព។

៤. ម្នាស់

ម្នាស់មានបរិមាណដ៏ច្រើននៃប្រូម៉ាឡែនដែលមានប្រសិទ្ធភាពក្នុងការដុតខ្លាញ់។ ក្រៅពីនេះម្នាស់ក៏មានជាតិសរសៃខ្ពស់ដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។

៥. ស្វាយ

ស្វាយអាចជួយអ្នកក្នុងការសម្រកទម្ងន់មានសុខភាពល្អ។ វាជួយអ្នកសម្រកទំងន់តាមធម្មជាតិដោយធ្វើអោយប្រសើរឡើងនូវការរំលាយអាហារនៅក្នុងរាងកាយ។ជាតិស្កនៅក្នុងស្វាយខ្ចីគឺទាបជាងផ្លែស្វាយទុំដូច្នេះវានឹងមិនធ្វើឱ្យអ្នកឡើងទម្ងន់នោះទេ។

៦. ប៉េងប៉ោះ

ប៉េងប៉ោះមានផ្ទុកជាតិសរសៃវីតាមីននិងជាតិរ៉ែដើម្បីជួយលុបបំបាត់ជាតិខ្លាញ់ដែលលើសនៅក្នុងខ្លួន។ ការទទួលទានប៉េងប៉ោះទៀងទាត់ជួយបញ្ច្រាសភាពធន់នឹងឡេទីទីន – ប្រូតេអ៊ីនដែលគ្រប់គ្រងអត្រាមេតាប៉ូលីសនិងចំណង់អាហារ។

៧. អំពិល

ការស្រាវជ្រាវបានបង្ហាញថាដើមអំពិលមានផ្ទុកជាតិអាស៊ីត hydroxycitric ដែលរារាំងអង់ស៊ីមដែលផ្ទុកជាតិខ្លាញ់ក្នុងរាងកាយដោយហេតុនេះអាចជួយកម្ចាត់ជាតិខ្លាញ់លើសនិងជួយសម្រកទម្ងន់។

អំពិល ជួយ ព្យាបាល មុន លើ ផ្ទៃមុខ - វិទ្យុវាយោ - VAYO FM Radio

ប្រែសម្រួល៖ គឹមសួ

Related Articles