We TV Cambodia

អាហារទាំងនេះអាចជំនួសអាហារពេលព្រឹករបស់អ្នកបាន

អាហារទាំងនេះអាចជំនួសអាហារពេលព្រឹករបស់អ្នកបាន

របបអាហារ​គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព។ ប៉ុន្តែ​បើ​យើង​ជ្រើសរើស​ញ៉ាំ​អាហារ​ខុស​ ពេល​យើង​ពោះ​ទទេ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ។ តើ​អាហារ​ណា​ខ្លះ​អាច​ញ៉ាំ​ពេល​ពោះ​ទទេ?​

. គ្រាប់​អាល់ម៉ុន

FSA UK – Organic apricot kernels recalled due to incorrect instructions for  use – FOOD LAW LATEST

យើង​អាច​ញ៉ាំ​គ្រាប់​អាល់ម៉ុង​ពេល​ពោះទទេ​បាន ប៉ុន្តែ​យកល្អ​គួរ​ត្រាំ​ទឹក​ជាមុន​សិន​ដើម្បី​យក​សំបក​ចេញ​ ព្រោះ​សំបក​មាន​ផ្ទុក​សារធាតុ tanin ដែល​ជា​អង់ស៊ីម​រារាំង​ការ​ស្រូបយក​សារធាតុចិញ្ចឹម។

ផ្លែឈើ

Fruit - Wikipedia

ផ្លែឈើ​ដែល​ល្អ​សម្រាប់​ពោះទទេ​គឺ​ពពួក​ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​​ដោយ​ពពួក​ផ្លែឈើ​នេះ​ផ្តល់​នូវ​ fructose ដែល​យើង​ត្រូវការ​ដើម្បី​ទទួលបាន​ថាមពល និង​កាឡូរី។ ផ្លែឈើ​ទាំងនោះ​មាន​ដូចជា​ផ្លែឪឡឹក ល្ហុង ​ត្របែក ស្វាយ​ទុំ ​ទទឹម​ និង​ចេក។

. គ្រាប់ជីរ

ចង់ស្រកទម្ងន់មិនជា បញ្ហា ញ៉ាំ គ្រាប់ ជី តាម វិធី ទាំង នេះ ហុច ផល ឲ្យ អ្នក  វិញ យ៉ាង លឿន | Poraman

គ្រាប់ជីរ​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ញ៉ាំពេល​ពោះទទេ។ យើង​អាច​ត្រាំ​គ្រាប់ជីរ​មួយ​ស្លាបព្រាកាហ្វេ​ចោល​តាំង​ពី​យប់​មុន​នឹង​ញ៉ាំ​។ 

. ផ្លែ​ល្មើរ

ផ្លែល្មើរ​ផ្តល់​ថាមពល​ដែល​យើង​ត្រូវ​ការ​ពេញ​មួយ​ថ្ងៃ។ ផ្លែ​នេះ​សម្បូរ​ដោយ​កាឡូរី និង​សារធាតុចិញ្ចឹម​ផ្សេងៗ ហើយ​ក៏​ល្អ​សម្រាប់​ក្រពះ​ពោះវៀន​ដែរ។ នេះ​ក៏មក​ពី​ផ្លែ​ល្មើរ​មាន​ជាតិសរសៃ​រលាយ​ច្រើន​ដែល​សម្រួល​ដល់​ការ​ទល់លាមក រាករូស និង​អាការៈ​ហើមពោះ។

. ស៊ុត

How to Cook (and Peel) Perfect Hard-Boiled Eggs

ស៊ុត​មាន​អាស៊ីដខ្លាញ់​អូមេហ្គា​៣​ និង​វីតាមីន B12 ដែល​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​នៅ​ពេល​យើង​ញ៉ាំ​ស៊ុត​ពេល​ពោះ​ទទេ។ ស៊ុត​ក៏​សម្បូរ​កាឡូរី​ និង​ប្រូតេអ៊ីន​ដែល​យើង​ត្រូវការ​សម្រាប់​ហាត់ប្រាណ​ដែរ។

ទឹកឃ្មុំ និង​ក្រូចឆ្មារ

Facebook Update News: វិធីសម្រកទម្ងន់បែបធម្មជាតិ  ពុំចាំបាច់ប្រើប្រាស់ថ្នាំគីមី «តែខ្ញីទឹកឃ្មុំ» ជួយកាត់បន្ថយខ្លាញ់ក្បាលពោះ  ដ៏សាកសិទ្ធ ដែរ ...

ទឹកឃ្មុំ​មាន​សារធាតុ​ប្រឆាំង​បាក់តេរី ខណៈ​ទឹកក្រូចឆ្មារ​បន្សាប​ជាតិពុល​ក្នុង​សរីរាង្គ។ ការ​ផឹក​ទឹកឃ្មុំ និង​ទឹកក្រូចឆ្មារ​អាច​ជួយ​ពង្រឹង​ការ​ធ្វើ​មេតាបូលីស បន្ថែម​ថាមពល និង​ការ​រំលាយ​អាហារ។ នេះ​ជា​ភេសជ្ជៈ​ដ៏​ល្អ​ពេល​ពោះទទេ និង​ពេល​ឆ្លង​ជំងឺ​ផ្ដាសាយ​ដោយ​គ្រាន់​តែ​ផឹក​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។

ប្រែសម្រួល៖ គឹមសួ

Related Articles