We TV Cambodia

អារ៉ាប់ប៊ីសាអូឌីតត្រៀមថវិកា៣០ពាន់លានដុល្លារដើម្បីសង្រ្គោះសេដ្ឋកិច្ចនៅពេលលេចលុង

អារ៉ាប់ប៊ីសាអូឌីតត្រៀមថវិកា៣០ពាន់លានដុល្លារដើម្បីសង្រ្គោះសេដ្ឋកិច្ចនៅពេលលេចលុង

អារ៉ាប់ៈ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា រដ្ឋាភិបាលនឹងរៀបចំកញ្ចប់ថវិការប្រមាណ៣០ពាន់លានដុល្លារ ដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ចនៅពេលណាសេដ្ឋកិច្ចបានធ្លាក់ចុះ។

ការត្រៀមដូច្នេះគឺនៅពេលប្រទេស មួយនេះមាន អ្នកឆ្លងមេរោគកូវីដ១៩មានចំនួនតិចក៏ដោយ។ នេះបើតាមឱ្យដឹងពីស្ថានីយ៍ទូរទស្សន៍ជាតិរបស់ប្រទេសអារ៉ាប់។

យោងតាមការបកស្រាយពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានឱ្យដឹងថា ថវិកាបម្រុងទាំងនោះនឹងទុកប្រើប្រាស់ សម្រាប់ជំរុញសេដ្ឋកិច្ច និងវិស័យសុខាភិបាល ដោយក្នុងនោះថវិកាជិតពាក់កណ្តាល ត្រូវបែងចែកទៅគាំទ្រធនាគារ ស្ថាប័នហិរញ្ញវត្ថុ សហគ្រាសខ្នាតតូចនិងមធ្យម។

 

រដ្ឋមន្ត្រីនោះបានបន្តថា “ការប្រមូលពន្ធ និងកាតព្វកិច្ចគយ ត្រូវបានពន្យាពេល ចំណែកលុយ ដែលជំពាក់លើវិស័យឯកជនវិញ ត្រូវទូទាត់ឱ្យរួចរាល់”។ លោកបន្តថា “ផ្សារហ៊ុននៅអាស៊ី និងអឺរ៉ុបក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានធ្លាក់ចុះដោយសារតែបញ្ហានៃវិបត្តិសុខភាពពិភពលោក កូរ៉ូណាវីរុសឬកូវីដ១៩ ដែលជាកត្តាមួយជះឥទ្ធិពលមកលើសេដ្ឋកិច្ចប្រទេសអារ៉ាប់ដូចគ្នា”។

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលអារ៉ាប់បានឱ្យដឹងថា ចំនួនអ្នកឆ្លងមេរោគនេះមានប្រមាណ២៧៤ករណី ប៉ុន្តែមិនទាន់មានករណីស្លាប់នៅឡើយទេ។

ប្រទេសអារ៉ាប់ កំពុងប្រឈមនឹងការបិទទីតាំងជាច្រើនកន្លែង ដូចជា សាលារៀន កន្លែងសាធារណៈ ផ្អាកជើងហោះហើរ ពន្យាពេលអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងប្រទេស។

ក្នុងនាមជាប្រទេសនាំប្រេងឆៅធំជាងគេនៅលើពិភពលោក ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវប្រឈមនឹងការធ្លាក់ចុះតម្លៃប្រេង ដែលជាចំណូលស្នូលចម្បងរបស់រដ្ឋាភិបាល។ តម្លៃប្រេងបានធ្លាក់ចុះប្រមាណសល់ត្រឹម២៥ដុល្លារ ក្នុងមួយបារ៉ែលនៅសប្តាហ៍នេះដើម្បីទប់ទល់ និងជួយផ្គតផ្គង់តម្រូវការក្នុងរដូវកាលវីរុស រួមទាំងជាការប្រកួតប្រជែងតម្លៃជាមួយប្រទេសរុស្សីផងដែរ៕

ប្រភព(Reuters)

 

Related Articles