We TV Cambodia

អាយុកាន់តែច្រើន​ បើឧស្សាហ៍ញុំាគ្រឿងស្រវឹងទៀត​​ អ្នកនឹងឆាប់…

អាយុកាន់តែច្រើន​ បើឧស្សាហ៍ញុំាគ្រឿងស្រវឹងទៀត​​ អ្នកនឹងឆាប់…

យើងគ្រប់គ្នាប្រាកដជាដឹងហើយថា​ គ្រឿងស្រវឹង គឺពេញនិយមបំផុតចំពោះមនុស្សសម័យថ្មី នាពេលបច្ជុប្បន្ន។ បើ​យើង​និយាយ​បក​ទៅកាន់ កាល​អ្នក​នៅ​ក្មេង ហើយ​ញ៉ាំ​គ្រឿង​ស្រវឹង​រហូតដល់ស្រវឹង ​អ្នក​ប្រហែលជា​អាច​ភ្ញាក់ឡើង​នៅពេល​ព្រឹក​មាន​អារម្មណ៍​ស្រស់ស្រាយ​ ហើយ​អាច​ទៅ​រៀន ​ឬ ធ្វើការបាន​ធម្មតា​។ ប៉ុន្តែ​ឥលូវ ​បើសិនជា​អ្នក​ហ៊ាន​តែ​សាក​ដូច​ពីមុន ​អ្នក​ពិតជា​មិនអាច​ភ្ញាក់​មក​ស្រួលខ្លួន​ ហើយក៏​ទំនងជា​ធ្វើការ​មិនបាន​នៅ​ថ្ងៃ​បន្ទាប់​ទៀតផង​។ ខាងក្រោយនៃមូលហេតុគឺ៖

​១,អាយុកាន់តែច្រើន ថ្លើមពិបាកបន្សាបជាតិស្រវឹង
រឿងនេះ​មិន​ខុសគ្នា​នឹង​ការបាក់​ឆ្អឹង និង​ផ្តាសាយ​នោះទេ​។ នៅពេល​រាងកាយ​បញ្ចូល​គ្រឿង​ស្រវឹង​ច្រើន វា​ក៏​មិនមាន​កន្លែង​ណា​ដែល​ពិសេស​សម្រាប់​បន្សាប​​ដែរ ដូច្នេះ​មានតែ​ថ្លើម​ទេ ​ទើបអាច​ទទួលខុសត្រូវ​ ច្រោះ​ជាតិពុល​មួយ​នេះ​​។ ប៉ុន្តែ​នៅពេល​អាយុ​ច្រើន ថ្លើម​ក៏​អាយុ​ច្រើន​តាម​គ្នា​ដែរ ដូច្នេះ​សមត្ថភាព​របស់​វា​ក៏​ថយចុះ​តាម​គ្នា​ថែមទៀត​។ យ៉ាងណាមិញ ជាតិពុល​ដែល​ថ្លើម​បំ​ប្លែង​បាន អាច​នឹង​បង្ក​ឲ្យ​មាន​អាកា​រ​ចង្អោរ វិលមុខ វង្វេងវង្វាន់ និង​ឈឺក្បាល​ធ្ងន់ធ្ងរ​។

​២,ធ្វើ​ឲ្យ​ស្ត្រេ​ស​លើស​ដើម​

មនុស្ស​យើង​​កាន់តែស្រ្ដេសច្រើន​ គឺ​នៅ​វ័យកណ្តាល ព្រោះ​ត្រូវការរក​លុយចិញ្ចឹម​គ្រួសារ ឬ​រក​ការងារ​ធ្វើ​។ ស្ត្រេ​សអា​ចនឹង​នាំ​ឲ្យ​បង្កើន​ការផលិត​អ័រម៉ូន Cortisol ច្រើន​លើសលុប ដែល​អាច​រំខាន​ដល់​រាងកាយ​បាន​។ នៅពេល​រាងកាយ​អស់កម្លាំង​ដោយ សារ​តែ​ស្ត្រេ​សរួច វា​នឹង​ពិបាក​ក្នុងការ​ទប់ទល់​ជាតិពុល​បានមកពី​ការ​ស្រវឹង​ថែមទៀត​។

៣,រាងកាយ​នឹង​ផលិត​ខ្លាញ់​កាន់តែច្រើន
​ អ្វីដែល​ជាការ​ពិត​នោះ​គឺថា កាលណា​រាងកាយ​មាន​ជាតិ​ខ្លាញ់​ច្រើន ឬ​ខ្លាញ់​ក្រោម​ស្បែក​ច្រើន វា​នឹង​ក្លាយទៅជា​កន្លែង​សម្រាប់​ស្តុក​ទុក​គ្រឿង​ស្រវឹង​ទាំងនោះ ដែល​វា​មិន​ត្រូវបាន​បំ​ប្លែង​ចោល​នោះទេ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​តាំងពី​យប់​ហើយ ដល់​ស្អែក​នៅតែ​មិនទាន់​ស្វាង​ទៀត​។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles