We TV Cambodia

អាមេរិក រកឃើញ«អ្នកឆ្លងកូវីដ១៩ថ្មី» ជិត២០ម៉ឺននាក់ និងជាង ២ពាន់នាក់ស្លាប់នៅព្រឹកនេះ

អាមេរិក រកឃើញ«អ្នកឆ្លងកូវីដ១៩ថ្មី» ជិត២០ម៉ឺននាក់ និងជាង ២ពាន់នាក់ស្លាប់នៅព្រឹកនេះ

ដោយ៖ រដ្ឋ ស្រីពេជ្រ

បរទេស៖ អាមេរិក រកឃើញ«អ្នកឆ្លងកូវីដ១៩ថ្មី» ជិត២០ម៉ឺននាក់ និងជាង ២ពាន់នាក់ស្លាប់នៅព្រឹកនេះ។ នេះបើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

យោងតាមគេហទំព័រ Worldometer បានឱ្យដឹងថា សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៩១,៤០៧នាក់ និងអ្នកជំងឺសរុប ២,៦៤៩នាក់ បានស្លាប់។

បន្ថែមពីនេះ រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៥,៧៨៤,៧៥៣បានឆ្លង, ជាង២៩ម៉ឺននាក់ស្លាប់។

នេះបើតាមតួរលេខចេញពី worldometerដដែល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ។

សូមជម្រាបជូនថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោកនាព្រឹកនេះវិញ  បានកើនឡើងដល់៦៩,១៦៨,២៦៧ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៧៤,០៤៥នាក់ស្លាប់ និងជាង ៤៧លាននាក់ បានជាសះស្បើយឡើងវិញផងដែរ៕

 

Related Articles